អត្ថប្រយោជន៍៦យ៉ាងដែរមាននៅក្នុងទឹកអំពៅ

T

១- ទឹកអំពៅ គឺជា ថ្នាំ បញ្ចុះ ទឹកនោម វា អាច ជួយ ព្យាបាល ការ ឆ្លង មេរោគ ក្នុង ផ្លូវ បង្ហូរ នោម ក្រួស ក្នុង តម្រងនោម និង ធានា ឱ្យ បាន នូវ មុខងារ នៃ តម្រងនោម នេះ ថែម ទៀត ។
២- យោង តាម ការ ព្យាបាល បែប Ayurveda  ទឹកអំពៅ ជួយ ពង្រឹង មុខងារ ថ្លើម របស់ អ្នក ហើយ វា ត្រូវ បាន គេ ប្រើប្រាស់ ក្នុង ការ ព្យាបាល ការ ខាន់លឿង ។ ខាន់លឿង គឺជា ជំងឺ មួយ ដែល ស្បែក និង ភ្នាស លើ ដងខ្លួន ឡើង ពណ៌ លឿង ដោយសារ ការ កើនឡើង សារធាតុ ប៊ី លី រុយ ប៊ី ក្នុង សារធាតុ រាវ របស់ រាង កាយ ហើយ ត្រូវ បាន បង្ក ឡើង ដោយ ថ្លើម មាន បញ្ហា ។ទឹកអំពៅ ជួយ បំពេញ រាង កាយ របស់ អ្នក ជាមួយនឹង ប្រូ តេ អីុ ន ដែល បាន បាត់បង់ និង សារធាតុចិញ្ចឹម ដែល រាង កាយ ត្រូវការ ដើម្បី ឲ្យ មុខងារ ថ្លើម ត្រលប់ មក ធ្វើការ ប្រក្រតី វិញ ។

៣- ភេសជ្ជៈ ថាមពល ៖ ទឹកអំពៅ សម្បូរ ទៅ ដោយ កាបូ អីុ ដ្រា ត ប្រភេទ ល្អ  ប្រូ តេ អីុ ន  ជាតិ ដែក ប៉ូ តា ស្យូ ម និង សរ ធាតុ ចិញ្ចឹម សំខាន់ ផ្សេង ទៀត ដែល ធ្វើ ឱ្យ វា ជា ភេសជ្ជៈ ប្រកប ដោយ ថាមពល មួយ ដ៏ វិសេសវិសាល ។ ជា ពិសេស នៅ ក្នុង រដូវក្តៅ ការ ទទួលទាន ទឹកអំពៅ មួយ កែវ ពិតជា ធ្វើ ឲ្យ សុខភាព និង កម្រិត ថាមពល របស់ អ្នកមាន ភាព រស់ រវើក ឡើង ។ វា ជួយ បង្កើត ប្លា ស្មា និង សារធាតុ រាវ ក្នុង រាង កាយ និង ជួយ ប្រឆាំង ភាព ស្ងួត និង ការ អស់កម្លាំង ។
៤- តាម ការ ព្យាបាល បែប Ayurveda ក៏ បាន លើក ឡើង ដែរ ថា ទឹកអំពៅ មាន លក្ខណៈសម្បត្តិ បន្ទន់ លាមក ដូច្នេះ ហើយ វា អាច ធ្វើ ឱ្យ ប្រសើរ ឡើង នូវ ចលនា ពោះវៀន និង បន្ថយ ការ ទល់លាមក ( ប្រភព ៖ ayurhelp.com) ។ ទឹកអំពៅ មាន លក្ខណៈសម្បត្តិ អាល់ កា ឡាំង ដែល មាន ន័យ ថា វា ល្អ សម្រាប់ ការ ព្យាបាល ការ ច្រាល ទឹក អាស៊ីត និង បញ្ហា ឈឺ ក្រពះ ។
៥- វា មាន សារជាតិ ស្ករ ទាប (GI) ដូច្នេះ វា ល្អ សម្រាប់ អ្នកជំងឺ ទឹកនោមផ្អែម ។ ការ សិក្សា មួយ បាន បង្ហាញ ថា ការ ទទួលទាន ទឹកអំពៅ មិន បាន ផ្លាស់ ប្តូរ កម្រិត ជាតិ ស្ករ ក្នុង ឈាម របស់ អ្នកជំងឺ ទឹកនោមផ្អែម ខ្លាំង ទេ ប៉ុន្តែ អ្នក គួរតែ ពិភាក្សា ជាមួយ វេជ្ជបណ្ឌិត របស់ អ្នក មុន ពេល អ្នក ចាប់ផ្តើម ទទួលទាន ដោយ ខ្លួនឯង ។
៦- ទឹកអំពៅ សម្បូរ សារធាតុ រ៉ែ ដែល ជួយ ការពារ ការ ពុក ធ្មេញ និង ក្លិន មាត់ មិនល្អ ៕

Comments