#កុំធ្វើឲ្យប្រពន្ធទឹកភ្នែក.....
ពេលដែលនាងសម្រាលកូនរបស់អ្នក ការឈឺចាប់កើតឡើងរហូតដល់ ៥៧ដង ពេលឈឺចាប់ម្តងៗវាស្មើរនឹងការបាក់ឆ្អឹងអស់ ២០ក្នុងពេលតែមួយ។
តាំងពីរតូចរហូតដល់ក្លាយជាប្រពន្ធគេ នាងមិនបានញុាំបាយ ឬផឹកទឹកនៅផ្ទះរបស់អ្នកសូម្បីតែមួយដំណក់។តែដោយសារតែពាក្យថា"ស្រឡាញ់"នាងបានចាកចេញពីរឪពុកម្តាយរបស់នាងដែលចិញ្ចឹមនាងតាំងពីរកើតរហូតមកដល់ពេលនេះ។នាងត្រូវមករស់នៅជាមួយឪពុកម្តាយរបស់អ្នក នឹងបងប្អូនរបស់អ្នក ហើយត្រូវបម្រើពួកគាត់ទៀត។
អ្នកបានឲ្យនាងជាអ្នកមើលថែក្មែងតូច អាចនិយាយបានថាអ្នកឲ្យនាងបង្កើតសមាជិកថ្មីក្នុងគ្រួសារឲ្យអ្នក។ចុះបើអ្នកមិនបានធ្វើល្អជាមួយនាង តើអ្នកណាដែលគួរធ្វើរឿងនេះ?
#កុំគិតថាការមានផ្ទៃពោះរបស់មនុស្សស្រីជារឿងធម្មជាតិ ទាំងដែលមនុស្សប្រុសមិនអាចធ្វើដូចនាងបានសូម្បីតែពេល ១ខែ កុំថាឡើយឲ្យទ្រាំបាន ៩ខែ ១០ថ្ងៃដូចនាង។
នាងពិបាកដកដង្ហើម ក្អួតចង្អោរ មិនអាចញុាំអ្វីបាន។មិនអាចសូម្បីតែផឹកទឹកពេលដែលរាងកាយខ្លួនឯងកំពុងតែទ្រុឌទ្រោម។វាមិនមែនជារឿងងាយទេដែលត្រូវផ្លាស់ប្ដូរជីវិតបែបនេះ ហើយនៅពេលដែលកូនកើតមកត្រូវដាក់ត្រកូលតាមអ្នកទៀត។
អ្នកនិយាយថាអ្នកមិនល្អចំពោះនាង តើអ្នកណាទៅដែលគួរធ្វើល្អចំពោះនាង?
មនុស្សស្រីដែលមានចំណេះដឹង មុឺងមា៉ត់ណាស់នៅកន្លែងធ្វើការ តែពេលត្រឡប់ទៅដល់ផ្ទះ នាងត្រូវបោកស្រោមជើងឲ្យអ្នក ទោះវាមិនមែនជាការងារធ្ងន់ធ្ងរហួសហេតុ តែនាងក៏ចេះហត់ចិត្តដែរពេលដែលត្រូវធ្វើវារៀងរាល់ថ្ងៃបែបនេះ។
បុរសដែលរៀបការហើយមិនត្រូវមានស្រីខាងក្រៅតាមតែចិត្តទេ ហើយរឹតតែមិនត្រូវបោះបង់ប្រពន្ធខ្លួនឯងចោល។នៅពេលដែលមនុស្សស្រីស្លៀកពាក់សម្លៀកបំពាក់អាពាហ៍ពិពាហ៍រៀបការជាមួយអ្នក នាងបានសម្រេចច្បាស់ហើយថានឹងស្រឡាញ់បុរសម្នាក់នោះអស់មួយជីវិត ហើយនឹងទៅតាមបុរសម្នាក់នោះគ្រប់ទីកន្លែង។
#ចុះបើអ្នកនិយាយថាអ្នកមិនល្អសម្រាប់នាង_តើឲ្យអ្នកណាធ្វើល្អជាមួយនាងនោះ?

