ប្រុសបោកមួយដង ខ្ញុំដៀលខ្លួនឯងកប់មាត់

T
ប្រុសបោកមួយដង ខ្ញុំដៀលខ្លួនឯងកប់មាត់។ ចំណែកឯតុងទីនមិត្តខ្ញុំ វាឱ្យកិត្តិយសប្រុស បោកបាន ដល់ទៅពីរដង ឯណោះ។
ហើយអ្វីដែលគួរឱ្យរន្ធត់ចិត្តជាងនេះទៅទៀតនោះ! គឺប្រុសដែលបោកវា មុខដដែលៗ អត់ដូរមុខសោះ!
ពេលខ្ញុំស្ដីថាឱ្យវា វាបានលេសថា ស្មោះពេកចឹងហៃ....
ខ្ញុំថា អាហ្នឹងគេមិនហៅស្មោះពេកទេ គេហៅល្ងង់ពេក ឱ្យគេបោក១ដង អើ...ទុកថាឯងវាគ្មានបទពិសោធរឿងស្នេហា។ តែនេះ ឯងផ្ដល់កិត្តយសឱ្យប្រុសយ៉ាងសម្បើម ឱ្យវាជាប់លេខ១ ពីរដង ក្នុងបេះដូង អាយះអាយាយ របស់ឯង។
តទៅរឿងប្រុសរឿងឈ្មោល ឯងមិនបាច់មកច្រៀងឱ្យយើងស្ដាប់ទេ។ ហើយជីវិតឯងអំណឹះ តទៅឆ្លងកាត់អ្វីមកក៏មិនទាក់ទងនឹងយើងដែរ តែបើបានឆ្លងកាត់ហាង Skincare ទិញ លេការពារកំដៅថ្ងៃឱ្យយើង ១ដបផង យាយ។

Comments