និយមន័យនៃពាក្យព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត ប្រកាស និងសេចក្តីសម្រេច

T
និយមន័យនៃពាក្យព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត ប្រកាស និងសេចក្តីសម្រេច៖

ព្រះរាជក្រម
ជាលិខិតបទដ្ឋានគតិយុត្តិដែលចេញដោយព្រះមហាក្សត្រសម្រាប់ ប្រកាសឲ្យប្រើច្បាប់ក្រោយពីរដ្ឋសភាបានអនុម័ត និងត្រួតពិនិត្យដោយព្រឹទ្ធសភារួចហើយ។

ព្រះរាជក្រឹត្យ
ជាលិខិតបទដ្ឋានគតិយុត្តិដែលចេញដោយព្រះមហាក្សត្រសម្រាប់តែងតាំងមន្រ្តីជាន់ខ្ពស់។

អនុក្រឹត្យ
ជាសេចក្តីសម្រេចខ្ពស់បំផុតរបស់អង្គការនីតិប្រតិបត្តិដែលចេញដោយនាយករដ្ឋមន្រ្តី ឬរាជរដ្ឋាភិបាល។

ប្រកាស
ជាសេចក្តីសម្រេចចិត្តរបស់ក្រសួងឬអន្តរក្រសួងជាអង្គការនីតិប្រតិបត្តិ។

សេចក្តីសម្រេច
ជាលិខិតដែលមានអនុភាពក្រោមច្បាប់ តែស្របនិងច្បាប់ឬដូចច្បាប់ហើយចេញដោយអ្នកដឹកនាំនៃអង្គការនីតិប្រតិបត្តិអាជ្ញាធរមានសមត្ថកិច្ចដូចជា អភិបាលខេត្ត ក្រុងជាដើម។

សារាចរ
ជាសេចក្តីណែនាំរបស់ក្រសួង ឬស្ថាប័នណាមួយដែលខ្ពស់ជាង។

Comments