ជួបហើយ បែកគ្នា ឈឺចាប់ណាស់មែនទេ?

T
ជួបហើយ បែកគ្នា ឈឺចាប់ណាស់មែនទេ?

ស្រឡាញ់គ្នាហើយ ម៉េចបាន ត្រូវបែកគ្នាវិញ គួរឱ្យឈឺចិត្តណាស់មែនទេ?
អត់ទេ ជួបហើយ តែងមានការបែក គ្មានពិធីជប់លៀងណា ដែលមិនមានទីបញ្ចប់នោះឡើយ ... ស្រឡាញ់គ្នាហើយ បែកគ្នាវិញ ក៏មិនមែនមានតែយើងដែរ ... កុំឈឺចាប់អី មិនបាច់ឈឺចិត្ត មិនបាច់ខ្មាសអ្នកណា ក៏កុំបន្ទោសខ្លួនឯង ដែលសម្រេចចិត្ត ឬជ្រើសរើសមនុស្សខុសដែរ ចាត់ទុកថា យើងជំពាក់កម្មគេ ហើយការដែលជួបគ្នាកន្លងមកនេះ គឺជួបដើម្បីលាងកម្មចាស់ឱ្យអស់ កុំឱ្យនៅជំពាក់ជំពិននឹងគ្នាទៀត លាងអស់ហើយ ​​​​​អស់កម្មជាមួយអ្នកចាស់ ទើបអាចដាច់ស្រឡះ បានជួបអ្នកថ្មីម្ដង!

បែកគ្នា ធ្វើម៉េច យើង និងគេមិនមែនជាគូនឹងគ្នា វាមានតែប៉ុណ្ណឹងឯង បើមិនបែកពីគូកម្ម ធ្វើម៉េច យើងអាចបានជួបនឹងគូគាប់ពិតប្រាកដទៅ ... ស្លឹកចាស់ជ្រុះ គង់មានស្លឹកថ្មីល្អ លាស់មកជំនួស អ្នកចាស់ចាកចេញ ទើបមានកន្លែងសម្រាប់ដាក់អ្នកថ្មី ...!!!

Comments