បើសិនទំពាំងខ្មែរស្រវឹង
អោយឫស្សីពឹងនរណាស្នង!
ប្រាក់ឌួងគាស់ឫស្សីរបង
ស្រាបំផ្លាញម្តងទំពាំងខ្ចី។
ទំពាំងខ្មែរអើយប្រញាប់កែ
ជួយរក្សាថែជាតិទឹកដី
ស្រវឹងក្រិនខួរភ្លេចអ្វីៗ
ភ្លេចទាំងឫស្សីភ្លេចអស់ខ្មែរ។
ឫស្សីជាគំរូទំពាំង
បើភ្លេចភាន់ភាំងប្រមឹកដែរ
គំរូមិនល្អមានហូរហែ
សូមទំពាំងខ្មែរកុំត្រាប់តាម។

