ថ្ងៃមួយ

T
- ថ្ងៃមួយ នឹងមានមនុស្សម្នាក់ ដើរចូលក្នុងជីវិតរបស់អ្នក នាំយកនូវរឿងរ៉ាវល្អៗជាច្រើនមកឱ្យអ្នក ដែលអ្នកមុនៗពុំដែលធ្លាប់ផ្ដល់ឱ្យអ្នកសោះ !

- ថ្ងៃមួយ អ្នកនឹងបានជួបមនុស្សម្នាក់ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាព ឈប់ភ័យខ្លាចនឹងចាប់ផ្ដើមស្នេហាសាជាថ្មីម្ដងទៀត !

- ថ្ងៃមួយ អ្នកនឹងបានជួបមនុស្សម្នាក់ដែលស្ម័គ្រចិត្តស្ដាប់អ្នកនិយាយគ្រប់រឿងរ៉ាវ និងបញ្ហាទាំងអស់ ពេញមួយជីវិត ដោយគ្មានពាក្យថា ធុញទ្រាន់សូម្បីតែបន្តិច !

- ថ្ងៃមួយ អ្នកនឹងបានជួបមនុស្សម្នាក់ដែលចេះថែរក្សាអ្នក ចេះខ្លាចបាត់បង់អ្នក ហើយក៏នឹងគ្មានថ្ងៃចាកចេញពីអ្នកឡើយ មិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏គេស្ម័គ្រចិត្តរួមសុខទុក្ខជាមួយអ្នកគ្រប់ពេលវេលា​ ហើយក៏រហូតទៅ ...!!!

Comments