ហេតុអ្វីមិនព្រមបើកចិត្តទទួលយក

T
មែនហើយ បើមើលតាមលទ្ធភាពខ្ញុំ អាចថា មិនពិបាករកមនុស្សល្អចូលមកក្នុងជីវិតទេ ទោះខ្ញុំមិនស្អាតដូចតារា តែយ៉ាងណា ក៏អាចចុះចំណោមគេ ចរិតក៏គ្រាន់បើ ចិត្តក៏អាច ល្អគួរសម គំនិត ក៏អូខេ មានការងារសមគួរ អាចរកលុយចាយបានដោយខ្លួនឯង តែហេតុអ្វី ខ្ញុំនៅតែមិនព្រមបើកចិត្តមើលអ្នកថ្មី ហេតុអ្វីនៅតែរង់ចាំមនុស្សម្នាក់នោះ ? មែនហើយ មនុស្សល្អមានច្រើន ល្អជាងគេក៏មាន ស្អាតជាងគេក៏មាន តែមានម្យ៉ាងដែលខ្ញុំមិនព្រមទទួលអ្នកថ្មី ព្រោះម្នាក់នោះ មិនមែនជាគេ … ស្អាត ល្អ តែម្នាក់នោះ នៅតែមិនមែនជាមនុស្សដែលខ្ញុំស្រឡាញ់ …!

Comments