ធ្លាប់លឺពាក្យមួយគេនិយាយថា: អ្នកត្រូវសំលាប់ខ្លួនចាស់របស់អ្នក ទើបអ្នកអាចបង្កើតមនុស្សថ្មីមួយទៀតបានខ្ញុំតែងតែយកពាក្យនេះដាក់ក្នុងខ្លួនជានិច្ច។
- បើអ្នកមិនព្រមសំលាប់ខ្លួនចាស់របស់អ្នកទេ នោះខ្លួនចាស់របស់អ្នកនឹងមកនៅជាមួយអ្នកម្តងហើយម្តងទៀត។ ពេលវេលាដើរទៅមុខ ទំនួលខុសត្រូវអ្នកក៏ខ្ពស់ជាងមុន ឧបសគ្គនិងព្យុះជិវិតដែលអ្នកត្រូវជួបក៏ធំជាងមុន។ ហេតុនេះហើយអ្នកមិនអាចយកចរិក ការគិត និង ទំលាប់អាក្រក់ដែលអ្នកមានពីមុនមកទប់ទល់ នឹងភាពលំបាកទាំងនោះបានទេ។ អ្នកត្រូវសំលាប់ភាពទន់ជ្រាយ និង អារម្មណ៏កំសាកដែលអ្នកមានកាលពីមុនចោល ហើយប្រាប់ខ្លួនឯងថា អ្នកមិនមែនជាកូនចាបត្រូវចាំគេយកចំនីមកបញ្ជុកដល់មាត់ទៀតទេ។ ពេលនេះអ្នកត្រូវរៀនហោះហើរ ព្រោះយើងដុះស្លាបហើយ! យើងមានតួនាទីការពារខ្លួនឯង និង មនុស្សគ្រប់គ្នាដែលកំលាំងខ្យោយជាងយើង។ ប្រសិនបើយើងមិនព្រមលះបង់ចរិកដ្រាម៉ាទេ យើងក៏មិនអាចថែររក្សារគ្រួសារនិង ធ្វើជាមនុស្សគំរូរសំរាប់កូនចៅបានដែរ។ យើងត្រូវបង្កើតមនុស្សថ្មីមួយទៀតដែលមានភាពក្លាហានជាងមុន រឹងមាំជាងមុន ជាមនុស្សធំជាចាស់ទុំពិតប្រាកដ។
- អ្នកត្រូវសំលាប់ទំលាប់អាក្រក់ទាំងអស់ចោល ដោយជំនួសនូវទំលាប់ល្អថ្មី។ បើអ្នករកទំលាប់ល្អថ្មីមកជំនួសទំលាប់អាក្រក់ចាស់អ្នកមិនបានទេ នោះពេលអ្នកបំបាត់ទំលាប់ចាស់ អ្នកនឹងដើរទៅរកទំលាប់អារក្រក់ថ្មីមួយទៀត។ អញ្ចឹងហើយ បានជាអ្នកខ្លះប្រែពីឈប់លេងហ្គេម បែជាទៅផឹក អ្នកខ្លះប្រែពីឈប់ផឹកគ្រឿងកំប៉ុង បែជាទៅញៀនកាហ្វេ។ ត្រូវសួរខ្លួនឯងថា បើយើងឈប់ទំលាប់ចាស់ តើយើងត្រូវយកទំលាប់ល្អថ្មីណាមួយមកជំនួស?
ទំលាប់អាក្រក់ចាស់អ្នក គ្រាន់តែព្រឹត្តិការណ៏មួយក្នុងពេលអតីតកាលតែប៉ុណ្ណោះ។ តែម្នាក់នោះមិនមែនជាអ្នកពេលនេះទៀតទេ ព្រោះមនុស្សនោះស្លាប់បាត់ហើយ។ អ្នកលែងជាមនុស្សធាត់ មនុស្សញៀននឹងរបស់ប់ះពាលល់សុខភាព ក៏មិនមែនជាមនុស្សដែលធ្វើអីចាំសិននោះដែរ។
ពេលដែលអ្នកសំរេចចិត្តកែប្រែ អ្នកត្រូវរៀនសង្កេតនិងចាប់សកម្មភាពខ្លួនឯង។ ពេលដែលចង់ធ្វើ់អ្វីមួយនៅក្នុងទំលាប់ចាស់ អ្នកត្រូវនិយាយប្រាប់ខ្លួនឯងថា: ខ្ញុំមិនមែនមនុស្សបែបហ្នឹងទៀតទេ! ពេលនេះខ្ញុំជាមនុស្សថ្មី! ហើយមនុស្សថ្មីដែលខ្ញុំសំរេចចិត្តជ្រើសរើស គឺរស់នៅបែបនេះ! មានសកម្មភាពបែបនេះ! មានទំលាប់បែបនេះ!
អោយតែអ្នកសំរេចចិត្តច្បាស់ថា មនុស្សចាស់ស្លាប់បាត់100%ហើយ នោះអ្នកនឹងរស់នៅបែបមនុស្សថ្មីជារៀងរាល់ថ្ងៃ។
*** សរុបមកវិញ អ្នកត្រូវចាំថា ដល់ដំណាក់កាលមួយដែលចាំបាច់បំផុតនៃជិវិត អ្នកគ្មានពេលគ្រប់គ្រាន់ក្នុងកែប្រែខ្លួនឯងដូចយុវវ័យទេ។ អ្នកត្រូវសំលាប់ខ្លួនឯងចាស់ ហើយបង្កើតខ្លួនឯងថ្មីមួយទៀត ទើបអ្នកអាចដើរទៅមុខបន្តរបាន។ ចិត្តអោយដាច់ មានមហិច្ឆិតាអោយខ្ពស់ បន្ថែមភាពក្លាហានអោយច្រើន ត្រូវពង្រឹងភាពខ្លាំងខ្លួនឯងអោយកាន់តែខ្លាំង ហើយបំបាត់ភាពខ្យោយអោយនៅតិចបំផុត ទើបអ្នកអាចកែប្រែវាសនាខ្លួនឯងបាន

