១- ផ្តល់ អត្ថប្រយោជន៍ ជា អាហារូបត្ថម្ភ ដល់ រាងកាយ ៖
ជា ធម្មជាតិ របស់ ទឹកដូង គឺមាន សារធាតុ កាបូ អ៊ី ដ្រា ត ក៏ដូចជា សារធាតុ ស្ករ កម្រិត ទាប ខណៈ សារធាតុ ខ្លាញ់ សេរី គឺមាន ៩៩ ភាគរយ ។ វា មាន តុល្យភាព ធម្មជាតិ នៃ សូ ដ្យូ ម កាល់ស្យូម និង ម៉ាញេស្យូម ។ លើសពីនេះ ទៀត ទឹកដូង ផ្ទុក ទៅដោយ រ៉ែ ប៉ូ តា ស្យូ ម ក្នុង បរិមាណ ដ៏ ច្រើន ។ ប៉ូ តា ស្យូ ម មាន ប្រសិទ្ធភាព ជួយ រក្សា ឱ្យ ដំណើរ លោត របស់ បេះដូង មាន ភាពទៀងទាត់ និង ត្រឹមត្រូវ ហើយ ក្នុងនាម ជា ភេសជ្ជៈ បំពេញ ជាតិ ទឹក ដែល បាត់បង់ ទឹកដូង ខ្ចី បាន ជួយ ឱ្យ សាច់ដុំ បណ្តា សរសៃប្រសាទ និង តម្រងនោម មានដំណើរ កា រ ។
យោងតាម ទិន្នន័យ អាហារ រូប ត្ថ ម្ភ របស់ ក្រសួងកសិកម្ម សហរដ្ឋ អា មេរ រីក ឱ្យដឹងថា ក្នុង ទឹកដូង មួយ ផ្លែ មាន ផ្ទុក សារធាតុ រ៉ែ ប៉ូ តា ស្យូ ម ប្រហែលជា ៥១៥ មិ ល្លី ក្រាម ពោលគឺ ប្រហែល ២២ ភាគរយ ច្រើនជាង ចេក មួយ ផ្លែ ដែលមាន ប៉ូ តា ស្យូ ម ៤២២ មិ ល្លី ក្រាម ។
២- ជួយ ពង្រឹង ប្រព័ន្ធ ការពារ រាងកាយ ៖
ដោយ វត្តមាន អាស៊ីត ឡូ រិច នាំឱ្យ ការទទួល ទាន ទឹកដូង អាចជួយ ពង្រឹង ប្រព័ន្ធ ការពារ រាងកាយ ដ្បិត អាស៊ីត ឡូ រិច មាន កម្លាំង ប្រឆាំង វីរុស បាក់តេរី និង ពពួក ផ្សិត ។ ជាមួយ លក្ខណសម្បត្តិ ទាំងនេះ នាំឱ្យ ការទទួល ទាន ទឹកដូង អាចជួយ ពង្រឹង ដល់ ប្រព័ន្ធ ភាពស៊ាំ របស់ រាងកាយ ក៏ ដូច ការប្រយុទ្ធ ប្រឆាំងនឹង ជំងឺ ប៉េ ស និង ជំងឺ គ្រុនក្តៅ ។
៣- ជួយ បង្គ្រប់ ជាតិ ទឹក ដែល បាត់បង់ ៖
ទឹកដូង មាន សមត្ថភាព ស្ដារឡើងវិញ នូវ វត្ថុ រាវ របស់ រាងកាយ ដែល បាត់បង់ ។ រាប់ សតវត្ស មកហើយ វា ត្រូវបាន គេ ប្រើ ជា ភេសជ្ជៈ អូ រ៉ា លី ត ធម្មជាតិ ។ ចូរ បំភ្លេចចោល នូវ បណ្តា ភេសជ្ជៈ ប៉ូវ កម្លាំង ដែល ផ្អែម ដោយ ស្ករ ហើយ ជំនួស មកវិញ នូវ ទឹក ដូងខ្ចី ដែលមាន គុណប្រយោជន៍ ជា អាហារូបត្ថម្ភ ដល់ រាងកាយ ។ វា ជា ជម្រើស ភេសជ្ជៈ ធម្មជាតិ ដ៏ សមស្រប ដែល អាច ជំនួស បណ្តា ភេសជ្ជៈ មាន កាឡូរី ខ្ពស់ ។
ទឹកដូង ខ្ចី ផ្ទុក ទៅដោយ សារធាតុ ស្ករ កើត ពី ធម្មជាតិ ក្នុង ចំនួន មួយ ដែល រាងកាយ ងាយស្រួល ក្នុងការ ស្រូបយក ។ អ្នក ដែលមាន ជំងឺ រាករូស និង ការខ្វះ ជាតិ ទឹក អាច ផឹកទឹក ដូងខ្ចី បាន ដោយ ដាក់ អំបិល តិចតួច ។
៤- ការពារ ប្រឆាំងនឹង ការ រលាក ផ្លូវ ទឹកនោម ៖
ដោយសារតែ ទឹកដូង គឺជា ភេសជ្ជៈ ដែល បង្កើន ការផលិត ទឹកនោម ដូច្នេះ វា ជួយ គ្រប់គ្រង លំហូរ ទឹកនោម ដោយ បង្កើន ការបង់ ជើង តូច ។ ដោយ មូល ហេតុនេះ នាំឱ្យ វា ក្លាយជា ភ្នាក់ងារ ជួយ សម្អាត ផ្លូវ ទឹកនោម ទប់ស្កាត់បាន នូវ ការ រលាក ៕

