ខ្ញុំអាចនឹងមិនមែនជាមនុស្សល្អនៅក្នុងក្រសែភ្នែកអ្នក!
ខ្ញុំអាចនឹងគ្មានថ្ងៃល្អគ្រប់គ្រាន់សម្រាប់អ្នកដែលស្អប់ខ្ញុំ និងមិនពេញចិត្តនឹងខ្ញុំ!
ខ្ញុំអាចនឹងមានកំហុស ហេីយធ្វេីខុសទាំងចេតនា និងអចេតនា ព្រោះខ្ញុំគឺជាមនុស្ស ហេីយមនុស្សណាដែលថាមិនចេះខុស!
ខ្ញុំអាចមានទាំងអ្នកស្អប់ និងអ្នកស្រលាញ់ ហេីយមានអ្នកខ្លះក៏មិនយល់ពីខ្ញុំច្បាស់ និងខ្លះក៏បានយល់បានដឹងពីចិត្តខ្ញុំ!
តែយ៉ាងណា ខ្ញុំក៏នៅតែខ្ញុំ ហេីយខ្ញុំតែងតែមានអារម្មណ៍អរគុណទៅដល់មនុស្សដែលកំពុងតែនៅជុំវិញខ្លួនខ្ញុំនៅពេលនេះ! អរគុណដែលនៅក្បែរ និងនៅគាំទ្រ ! អរគុណដែលនៅទីនេះមិនប្រកាន់ ទោះខ្ញុំជាអ្វី ទោះខ្ញុំធ្វេីអ្វី ឬខ្ញុំជានរណាក៏ដោយ

