ជីវិត ...
- កាលមុន ខ្ញុំនៅជំទើរ គិតតែរឿងអត់ប្រយោជន៍ ខំតែរឿងខូចចិត្ត ពូកែតែខឹង ងរងក់ អន់ចិត្ត ចូលចិត្តគិតច្រើនផ្ដេសផ្ដាសតែម្នាក់ឯង ចេះតែខ្វល់ពីអ្នកនេះអ្នកនោះ ចង់ឱ្យតែគេយល់ចិត្ត មិនខំរកស៊ី មិនខំធ្វើការរកលុយ នឹកឡើង ខ្មាសមនុស្សស្រករខ្ញុំ និងរៀមច្បង គេរកស៊ីមានបាន សល់លុយសល់ឡាន សល់ផ្ទះអស់ហើយ ចំណែកខ្ញុំវិញ គ្មានឃើញសល់ស្អីសោះ!
មកដល់ពេលនេះ ខ្ញុំបានកែខ្លួនច្រើនណាស់ មិនចេះដើរលេងផ្ដេសផ្ដាស ខំប្រឹងធ្វើការ រកលុយ មិនហ៊ានសម្រាកទេ ... តែពេលនេះ ខ្ញុំចាប់ផ្ដើមខ្មាសក្មេងៗវិញម្ដង គេក្មេងជាខ្ញុំ គេការមានកូន ក្មេងខ្លះសង្សារដូរមុខ ញឹកជាងដូរខោអាវទៀត ចំណែកខ្ញុំវិញ រកមួយធ្វើថ្នាំមិនបាន ... គិតទៅមួយជីវិតនេះ ខំធ្វើការ រកលុយក៏ខុស មិនខំ មិនធ្វើអីសោះក៏ខុស ... ចង់សួរជីវិតថា ប្រុងខុសដល់ពេលណាទៀត? 

