ចូរជ្រើសរើសមនុស្ស​ប្រុសដែល​ប្រាប់​ថា ចាំបងទៅទទួល ជាជាងអ្នកប្រាប់ថា មករក​បង​មក

T
ចូរជ្រើសរើសមនុស្ស​ប្រុសដែល​ប្រាប់​ថា ចាំបងទៅទទួល ជាជាងអ្នកប្រាប់ថា មករក​បង​មក

ចូរជ្រើសរើស​មនុស្ស​ប្រុស​ដែល​ប្រាប់​ថា ចាំ​បង​ជួយដោះស្រាយ​ ជាជាង​ អ្នក​ដែល​ធ្វើ​មិន​ដឹង ហើយរង់ចាំ​ឲ្យ​យើង​រក​វិធីដោះស្រាយ​ខ្លួន​ឯង

ចូរជ្រើស​រើស​មនុស្ស​ប្រុស​ដែល​តែង​និយាយ​អរគុណ និងសួរ​យើង​ថា​ហត់​ទេ នៅ​ពេល​ដែល​យើង​មើល​ថែ​គេ​ ជា​ជាង​អ្នក​ដែល​ហីៗ ព្រោះ​គិត​ថា​ទាំង​អស់​នោះ​គឺ​ជា​តួ​នាទី​របស់​យើង

ចូរជ្រើសរើស​មនុស្ស​ប្រុស​ដែល​ទោះ​បី​ឈ្លោះ​គ្នា​ខ្លាំង​ប៉ុណ្ណា​ក៏​គេ​សុខ​ចិត្តមក​លួង​យើង និង​នៅ​ក្បែរ​យើង ច្រើន​ជាង​ទុក​ឲ្យ​យើង​ត្រូវ​នៅ​ម្នាក់​ឯង

ចូរ​ជ្រើសរើស​មនុស្ស​ប្រុស​ដែល​ឱប​យើង ឬ​នៅ​ក្បែរ​យើង​ពេល​យើង​មាន​មាន​ទុក្ខ ជាជាង អ្នក​ដែល​ចាំ​តែ​បន្ទោស​យើង​ថែម

ចុង​ក្រោយ​ សូម​ជ្រើសរើស​មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ជា​ខ្លួន​អ្នក ហើយ​អ្នក​ក៏​ស្រលាញ់​គេ​ជា​ខ្លួន​គេ ព្រោះ​មិន​ថា​ដោយសារ​ហេតុផល​អ្វី ក្ដីស្រលាញ់​គឺជា​ចម្លើយ​ដ៏សំខាន់​បំផុត ❤️

Comments