ប្តីប្រពន្ធ មួយគូរ ក្រោយរៀបការហើយ

T
ប្តីប្រពន្ធ មួយគូរ ក្រោយរៀបការហើយ រស់នៅយ៉ាងសន្សំសំចៃ មួយថ្ងៃៗពួកគាត់គិតតែខំរកសុី។ ហាងគាត់ បើកលឿនជាងគេនៅពេលព្រឹក ហើយបិទយឺតជាងគេនៅពេលយប់។ 

១០ឆ្នាំក្រោយ ដោយសារតែប្រពន្ធពូកែសន្សំលុយពួកគេមានប្រាក់ចំនួន ៣០ មុឺនដុល្លា នៅក្នុងធនាគារ។  ស្រ្តីជាប្រពន្ធ សន្សំសំចៃណាស់ ទិញសំលៀកបំពាក់ថ្មីតែ ៣ ឈុតក្នុងមួយឆ្នាំ គឺកំឡុងពេលចូលឆ្នាំថ្មី។ កាបូបមិនដែលមានម៉ាក ហើយមិនដែលចូលរួមកម្មវិធីសង្គម ឬដើរលេងជាមួយមិត្តភក្តិឡើយ។ 

ប្តីប្រពន្ធនេះ ក៏មិនដែលធ្វើដំណើរកំសាន្តដែរ។ សូម្បីតែទៅញ៉ាំបាយនៅភោជនីយដ្ឋាន មួយឆ្នាំ ២ដង ក៏អាចរាប់ថាច្រើន សូម្បីតែអ្នកជិតខាងក៏កម្រនិយាយលេងជាមួយណាស់។ 

នៅអាយុ ៤៥ ឆ្នាំ ស្រ្តីជាប្រពន្ធស្រាប់តែគាំងបេះដូងស្លាប់។ មិនដល់មួយឆ្នាំផង បុរសជាប្តីបានរៀបការជាមួយនារីជំនួយការហាងរបស់គាត់។ 

ប្រពន្ធថ្មីម្នាក់នេះ តែងប្រាប់អ្នកជិតខាង ដោយស្នាមញញឹមរីករាយថា "អរគុណថៅកែស្រី ដែលខំរកលុយមួយជីវិតទុកអោយខ្លួន ... " ។
😊😁😃 

ដំបូន្មានសំរាប់មនុស្សស្រី៖ 

1. ថែរក្សាសុខភាពរបស់អ្នក ដោយការធ្វើលំហាត់ប្រាណ និង ទទួលទានអាហារដែលមានជីវជាតិល្អ 

២. ថែរក្សារូបរាងកាយអ្នកឱ្យនៅក្មេង 

៣. ស្លៀកសម្លៀកបំពាក់សមរម្យ 

4. ប្រើរបស់ល្អ តាមលទ្ធភាព 

5. ចេញទៅដើរលេងជាមួយគ្រួសារ អោយបាន ២ ៣ដងក្នុងមួយឆ្នាំ 

៦. បង្កើតមិត្ត ជាមួយមនុស្សល្អអោយច្រើន 

៧. ផ្តល់អំណោយសប្បុរសធម៌ 

៨. ត្រូវចេះស្វែងរកចំណេះដឹងថ្មីៗ 

សន្សំសំចៃគឺល្អ ប្រើលុយ របស់អ្នកអោយបានត្រឹមត្រូវ ដោយមានគោលដៅច្បាស់លាស់ និង មិនហួសប្រមាណ។ 

តែបើអ្នកមិនចេះប្រើលុយ អោយជីវិតបានរីករាយខ្លះទេ ពេលស្លាប់ទៅ អ្នកដទៃនឹងរីករាយជំនួស។ 

Comments