ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិកPfizer កំពុងតែផលិតថ្នាំគ្រាប់ដើម្បីប្រឆាំងនិងការឆ្លងជំងឺកូវីដ-១៩ SARS-CoV-2 ដែលមានសមត្ថភាពមិនធម្មតា អាចព្យាបាលកូវីដ-១៩ បានដោយប្រើពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ។ នេះយោងតាមគេទំព័រ៖ Pfizer និង Entrepreneu នាថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមហ៊ុន Pfizer បានបញ្ជាក់កាលពីថ្ងៃពុធនេះថា ក្រុមហ៊ុនកំពុងតែផលិតថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ ឈ្មោះថា Placebo ហើយថ្នាំនេះមានសមត្ថភាពអាចព្យាបាលវីរុសកូវីដ-១៩ បានត្រឹមតែ ៥ថ្ងៃជាដាច់តែម្ដង។ ថ្នាំនេះកំពុងតែសាកល្បងក្នុងដំណាក់កាលទី២ដោយជោគជ័យដោយក្រុមហ៊ុនអាមេរិកPfizer បានសាកល្បងលើអ្នកប្រើប្រាស់ចំនួន ២,៦៦០ នាក់ ដែលពួកគេមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ការពិសោធន៍ដំណាក់កាលទីពីរនេះតម្រូវឱ្យ អ្នកប្រើប្រាស់ទាំងអស់លេបថ្នាំនេះ រៀងរាល់១២ម៉ោងម្ដង ពី៥-១០ថ្ងៃ។

លោក Rod MacKenzie ប្រធានផ្នែកអភិវឌ្ឍវ៉ាក់សាំងរបស់ក្រុមហ៊ុនយក្សPfizer បាននិយាយក្នុងសេចក្ដីថ្លែងការមួយថា៖ «ប្រសិនបើថ្នាំនេះផលិតបានជោគជ័យ យើងជឿជាក់ថាថ្នាំនេះនឹងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩លើប្រជាជននៅលើពិភពលោក»។ ទន្ទឹមនេះ ក្រុមហ៊ុនPfizer លើកឡើងថា ប្រសិនបើដំណាក់កាលសាកល្បងទាំង៣ដំណាក់កាលរបស់ខ្លួនបានសម្រេច យ៉ាងយូរត្រីមាសទី៤ឆ្នាំនេះ នឹងដាក់ពាក្សស្នើសុំការអនុញ្ញាតឱ្យចែកចាយ។

គួររំលឹកថា នេះគឺជាដំណឹងមួយដែលពិភពលោកកំពុងតែរង់ចាំជារៀងរាល់ថ្ងៃ ដើម្បីចូលរួមចំណែកកម្ចាត់កូវីដ-១៩ ឱ្យបាត់រលត់ពីផែនដីនេះឆាប់ៗ និងអាចបើកដំណើរអាជីវកម្មដូចដើមវិញ។ ប្រជាជនកម្ពុជានឹងសង្ឃឹមថា មានថ្នាំPlaceboពីអាមេរិកប្រើប្រាស់ឆាប់ៗ៕

