គន្លឹះសំខាន់មួយទៀត !

T
tehongly

គន្លឹះសំខាន់មួយទៀត !
កាលដើមឡើយ យើងតែងតែគិតថា ជីវិតគឺជាការតស៌ូយ៉ាងលំបាកលំបិន ដែលយើងត្រូវខំស៌ូទ្រាំជាមួយវាដោយការខាំមាត់សង្កត់ចិត្ត ! ប៉ុន្តែតាមច្បាប់ស្រូបទាញ ភាពតានតឹងចិត្តបែបនេះ វានឹងស្រូបទាញយករឿងដែលកាន់តែស្មុគ្រស្មាញ កាន់តែលំបាកមកឲ្យយើងបន្ថែមទៀត ។ ហេតុនេះ ចូរទំលាក់ចោលគំនិតដែលគិតថា អញមានជីវិតតស៌ូយ៉ាងលំបាក នេះមានន័យថា យើងនឹងមានអ្វីដែលត្រូវធ្វើ កាន់តែលំបាក បើអ្នកសង្កត់ចិត្តលើជំនឿនេះ សកលលោកនឹងបន្តបញ្ជូនសារដែលត្រូវមានរឿងតស៌ូយ៉ាងលំបាក មកឲ្យអ្នកកាន់តែច្រើនទៀត ជីវិតអ្នកគ្មានផ្លូវបានស្គាល់ភាពធូរស្រាលឡើយ ! ។ ហេតុនេះ ពេលអ្នកកំពុងតែជួបការលំបាក អ្នកត្រូវធ្វើចិត្តឲ្យរីករាយ យ៉ាងតិចឲ្យបានពីរបីដងក្នុងមួយថ្ងៃ ឲ្យមានសំណើចដោយស្មោះអស់ពីចិត្ត ព្រោះកើតពីការយល់ដឹងភាពធម្មតារបស់ជីវិត នាំឲ្យមានអាទិភាពផ្នែករីករាយ ។ កុំភ័យខ្លាច ! ចូរដាក់ចុះការលំបាកពីក្នុងចិត្ត ហើយប្តូរដោយភាពរីករាយជំនួសវិញ នេះជាការផ្ញើសារទៅកាន់សកលលោកដោយភាពរីករាយ អ្នកនឹងបានជួបរឿងល្អៗ នាំឲ្យមានភាពធូរស្រាលមកជំនួសការតស៌ូយ៉ាងលំបាករបស់យើងវិញ ! ! ! ។ ចាំណា ! អ្នកនឹងក្លាយទៅជាអ្វីតាមតែការគិតរបស់អ្នក ជីវិតអ្នកដែលមានភាពរលូន ឬ រកាំរកូសមិនមែនអត់ហេតុ អត់ផលនោះទេ ឲ្យតែអ្នកគិតផ្តោតលើរឿងដដែលៗ លើសពី២សប្តាហ៍ នោះច្បាប់ស្រូបទាញនឹងដំណើរការលើផ្លូវជីវិតអ្នកជាមិនខាន « ចូរប្រុងប្រយ័ត្នក្នុងការគិតជាប់ជានិច្ច » ហើយកុំចាំបាច់ត្អូញត្អែរថា ៖ មិនដឹងធ្វើម៉េចទេ ! ការគិតរបស់ខ្ញុំមិនអាចផ្លាស់ប្តូរបានទាល់តែសោះ ! ។ រកវិធីជួយខ្លួនឯងខ្លះទៅ បើអ្នកពិតជាចង់មានការផ្លាស់ប្តូរពិតមែន !

Comments