គ្រាន់តែឮអ្នកនឹងភ្លេច

T
tehongly

គ្រាន់តែឮអ្នកនឹងភ្លេច បើបានឃើញអ្នកនឹងចាំ បើបានធ្វើអ្នកនឹងយល់ រៀនបើមិនបានអនុវត្តឲ្យឃើញច្បាស់ទេ គេមិនដឹងជំរៅកិច្ចការនោះជាក់ច្បាស់បានឡើយ ។ គោលដៅរបស់ឧត្តមគតិគឺសច្ចៈធម៌ បើរៀនហើយមិនដឹងការពិត ឈ្មោះថារៀនគ្មានឧត្តមគតិ ។ ល្ងង់គឺងងឹត សេពគប់ភាពល្ងង់ដូចដើររាវផ្លូវរកទិសដៅមិនឃើញឡើយ ។ អ្នកពូកែនិយាយលើកជើង អ្នកចូលចិត្តនិយាយក្រោយខ្នង មិនត្រឹមតែគ្មានមេត្តាទេ នាំឲ្យមានគ្រោះថ្នាក់ជាងភាពល្ងង់ខ្លៅនោះទៅទៀត ។ មនុស្សប្រកាន់ការពិតច្រើនតែជាមនុស្សមានមេត្តា ជីវិតដែលប្រព្រឹត្តិទៅដោយធម៌មិនមែនឯកោទេ តែងបានទទួលការគោរពស្រឡាញ់ជានិច្ច ។

Comments