១- ជីវិតគឺជាដំណើរដ៏វែងឆ្ងាយ តែប្រកបដោយក្តីរីករាយ ជំហានយើងបោះស្មើទៅមុខជានិច្ច
បើទោះជាត្រូវដួលម្តងម្កាល ក៏យើងនៅតែញញឹមជានិច្ច សូមជួយអ្នកដែលដួលហើយមិនអាចក្រោករួច ឲ្យគ្នាបានរីករាយក្នុងផ្លូវជីវិតផង ! ! !។
២- ប្រើសេចក្តីស្រឡាញ់និងមេត្តាករុណាដើម្បីផ្សះផ្សារការឈឺចាប់ បើខ្ខាងខឹងម្ខាងខំអត់
នេះជាលំនាំមិនបែកបាក់ក្នុងសម្ព័ន្ធភាពជីវិត ! ។
៣- សេចក្តីព្យាយាមគឺជាសរសៃដែលងាប់ស្តូកហើយអាចកំរើកឡើងវិញបាន វាក៏ជាគ្រឿងផ្សំឲ្យជីវិតកាន់តែមានរសជាតិប្រសើរឡើងដែរ!។សម្លាញ់របស់ព្យាយាមគឺការតស៌ូ អ្នកទាំងពីរតែងនៅរួមរស់ជាមួួួយអ្នកមានស្មារតីភ្ញាក់រលឹកជានិច្ច៕
៤- ក្នុងលោកនេះគឺពិតជាមានអព្ភូតហេតុឬអច្ឆរិយះហេតុ ! កុំគិតច្រើនពេកបើជាលាភគង់មិនមែនជាគ្រោះ បើជាគ្រោះរឿងដែលត្រូវកើតគង់នឹងកើតទេ កុំបារម្ភពេក! ។
៥- ជំងឺពុតត្បុតជាជំងឺព្យាបាលមិនងាយជា អ្នកណាព្យាបាលជាគឺពិសេសបំផុត។លក្ខ័ណព្យាបាលគឺ ពេទ្យពូកែ ស្គាល់មារយាទមនុស្សច្បាស់ ឯអ្នកជំងឺមានចេតនាចង់ជាដោយខ្លួនឯងដែរ ប៉ុន្តែដែលពូកែបំផុតគឺការពារមិនឲ្យមានការលាប់ឡើងវិញ។ជំងឺដែលគ្រោះថ្នាក់បំផុតគឺជំងឺគំនុំ ព្រោះវាអាចឆ្លងតជាតិតភពបាន ។

