នៅពេលយើងសិក្សាពីមេរៀនព្រះពុទ្ធសាសនាមានន័យថាយើងកំពុងតែសិក្សាពីខ្លួនឯង - សិក្សាពីធម្មជាតិនៃគំនិតរបស់យើង ។ ជំនួសឱ្យការផ្តោតសំខាន់ទៅលើតែឋានៈតួនាទីខ្ពស់បំផុតក្នុងការគ្រប់គ្រងអំណាច ព្រះពុទ្ធសាសនាសង្កត់ធ្ងន់លើបញ្ហាជាក់ស្តែងជាច្រើនវិញដូចជាវិធីដឹកនាំជីវិតរបស់យើង វិធីរួមបញ្ចូលគំនិតរបស់យើងនិងវិធីថែរក្សាជីវិតរស់នៅរបស់យើងប្រកបដោយសុខសន្តិភាពនិងសុខុមាលភាព ។ ព្រះពុទ្ធសាសនាសង្កត់ធ្ងន់លើចំនេះដឹងការព្យាករណ៍ចក្ខុវិស័យវែងឆ្ងាយ - និយាយម្យ៉ាងទៀតគឺប្រាជ្ញាលើសពីទិដ្ឋភាពខ្លះៗក្នុងការរស់នៅលើពិភពលោកនេះ តាមការពិតយើងមិនអាចគិតថាពុទ្ធសាសនាជាសាសនាមួយតាមន័យធម្មតានោះទេ តាមទស្សនៈរបស់អ្នកដែលបានពិសោធលើការបង្រៀនរបស់ពុទ្ធសាសនាគឺមានច្រើនក្រៃលែងណាស់ ដូចជាមាននៅក្នុងវិស័យទស្សនវិជ្ជា វិទ្យាសាស្ត្រឬចិត្តវិទ្យា និង អច្ឆរិយៈអព្ភូត្តធម៌ ផ្នែកប្រើឋាមពលចិត្តយ៉ាងទូលំទូលាយថែមទៀតផង ។ សូមចូលរួមសិក្សាហើយសាកពិសោធដោយខ្លួនឯងចុះ !

