រវាងភាពខុសនិងត្រូវគ្មានអ្នកណាអាចបែងចែកបានច្បាស់លាស់នោះទេកន្លងមកគឺអ្នកខ្លាំងត្រូវជានិច្ច ! ហេតុនេះបើទោះជាភាពស្មុកស្មាញគ្មាននៅក្នុងខ្លួនក៏ភាពស្មុកស្មាញនៅតែមករកអ្នកជានិច្ច មានតែធ្វើចិត្តជាព្រះទេទើបជីវិតមានក្តីសុខ បើមិនដូច្នោះទេជីវិតអាចនឹងត្រូវស្លាប់ព្រោះតែភាពខុសនិងត្រូវនេះឯង ! ។ ឈូកមិនអាចរស់នៅបានដោយគ្មានទឹក តែទឹកអាចសម្លាប់ឈូកបាន ទូកសម្រាប់អណ្តែតនៅលើទឹក តែទឹកអាចពន្លិចទូកបាន តណ្ហាអាចសម្លាប់មនុស្សបាន តែតណ្ហាក៏អាចជួយមនុស្សឲ្យរួចផុតពីទុក្ខបានដែរ គំនិតវែងគំនិតខ្លីមិនសំខាន់ អ្វីដែលសំខាន់គឺសេចក្តីសុខដែលកើតពីការមិនបៀតបៀនគ្នានេះឯង ។


ប្រាកដណាស់។ ព្រោះអតីតកាលគឺជាពេលវេលាដែលយើងបានឆ្លងកាត់