--ស្នេហ៍ពិតៈ ទាំងពីរនាក់បានអភិវឌ្ឍទៅរកសេចក្តីសុខរួមគ្នា ឯស្នេហ៍បំពុលម្នាក់ៗអភិវឌ្ឍទៅរកសេចក្តីសុខរៀងៗខ្លួន។
--ស្នេហ៍ពិតមិនច្រណែនផលប្រយោជន៍គ្នា គោរពទំនាក់ទំនងរបស់ដៃគូ ជឿចិត្តស្មោះត្រង់ដោយគ្មានការភ័យខ្លាច ស្នេហ៍បំពុលគឺច្រណែនគ្នា មិនអាចទៅកន្លែងណាដោយគ្មានការអនុញ្ញាត្តិបានឡើយ។
--ស្នេហ៍ពិតគឺតស៌ូអោបក្រសោប អត់អោនលើកលែងទោសឲ្យគ្នា ទុកដាក់ប្រយោជន៍គ្រួសារជាធំ មិនបោះបង់ចោលគ្នាគ្រប់កាលៈទេសៈ ស្នេហ៍បំពុលម៉្ងៃៗព្យាយាមផ្លាស់ប្តូរទំលាប់របស់ដៃគូឲ្យមកតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯង ចង់ឲ្យគេធ្វើអ្វីតំរូវតាមតែចិត្តខ្លួនឯង ចង់ឲ្យគេបំរើយកចិត្តយកថ្លើមខ្លួនឯងតែម្នាក់ នឹងតាមចាប់កំហុសគ្នាជានិច្ច។
--ស្នេហ៍ពិតភាពស្និទ្ធិស្នាលគឺជាជំរើសឥតគិតថ្លៃ ដុះចេញពីសេចក្តីស្រឡាញ់ និងការជឿទុកចិត្ត ស្នេហ៍បំពុល ការរួមភេទមានអារម្មណ៍ថាជាការដាក់សំពាធ គ្រាន់តែជាការបំពេញបំណង។
--ស្នេហ៍ពិតពេលមានបញ្ហាគេជជែកគ្នាដើម្បីស្វែងរកវិធីដោះស្រាយ រកវិធីស្ថាបនាឲ្យរីកចំរើន ជួយឲ្យដៃគូរបានធូរស្រាលតាមផ្លូូវចិត្ត ស្នេហ៍បំពុលការសន្ទនាគឺជាការគំរាមកំហែងតឹងតែងយកឈ្នះចាញ់ ដើម្បីការពារកំហុសរៀងខ្លួន ហើយរករឿងរិះគន់កំហុសដៃគូ ដោយការលើកហេតុផលចោទប្រកាន់គាបសង្កត់ ! ។តើអ្នកកំពុងតែមានស្នេហ៍ពិត ឬ ជាស្នេហ៍បំពុល ? តើអ្នកគួរអភិវឌ្ឍវាឲ្យបានល្អឬទេ ? បើអ្នកណាមួយព្រមដាក់ខ្លួនធ្វើជាសិស្សអ្នកនោះនឹងបានទទួលការថែទាំអប់រំបានយ៉ាងល្អ បើនៅតែដណ្តើមគ្នាធ្វើជាគ្រូ អ្នកនឹងហត់ទល់ថ្ងៃស្លាប់ជាមិនខាន !

