ត្រូវគិតពីអ្វីដែលសំខាន់ខ្លាំង អ្វីដែលជាជារបស់ពិសេសខ្លាំង អ្វីដែលជារបស់មានតម្លៃឥតមានអ្វីប្រៀបប្រដូចបាន ត្រូវស្វែងរក ចម្លើយត្រឹមត្រូវ ត្រង់កន្លែងពិត កន្លែងដែលយើងមិនអាចរកបាន មិនអាចធ្វើអ្វីឲ្យកើតបាន អ្វីដែលធ្វើឲ្យយើងឃើញពន្លឺព្រះអាទិត្យ នៅពេលនេះ គឺ "ជីវិត" ។
ម្តាយ ឪពុក បង្កើតយើងឲ្យមានជាជីវិត នៅហើយជាចម្លើយ ដែលយើងត្រូវឆ្លើយតប នូវគុណដែលធំគ្មានអ្វីស្មើរ ជីវិត ប្រកបដោយមេត្តាគុណរាប់មិនបាន ធ្វើឲ្យយើង មានជីវិតដល់សព្វថ្ងៃនេះ ។
ខ្ញុំមិនអាច សរសេរគុណដ៌ធំធេងនេះបានទេ តែយើងអាចជជែកវែកញែក បានក្នុងគុណទាំងនេះ ។
កាលបើយើងកើតហើយ កុំដាក់កំហុស លើឪពុកម្តាយ ព្រោះថា កាលបើយើង ចាប់បដិសន្ធិមក មានកម្មវិចិត្រ មិនមែនឪពុក ម្តាយ វិចិត្រកម្ម យើងទេ ការទទួលទុក្ខលំបាករបស់យើងជា ផលកម្មរបស់យើង តែម្យ៉ាងតែប៉ុណ្ណោះ តាំងពីនៅក្នុងផទៃ ។ ដូចព្រះអរហន្ត១អង្គ។ គ្រាន់តែ ចាប់បដិសន្ធិ ភ្លើងឆេះភូមិ រកត្រីមិនបាន សុំព្រះមហាក្សត្រយកទោស។
ហើយឪពុក ម្តាយត្រូវតែ បំបរបង់ចោល ជាធម្មតា តើកំហុស ឪពុកម្តាយ ឬ កំហុសកូន ?
ដូច្នេះហើយ អ្នកមិនបានយល់នូវគុណនិងទោស កម្មនិងផល ធ្វើម្តេចអាចឃើញការពិតបាន ?

