ទើសចិត្តតិចស្រឡាញ់ច្រើនទើបសុខ

T
tehongly
ក្នុងលោកនេះគ្មានមនុស្សល្អឥតខ្ចោះនោះទេហេតុនេះបើអ្នកចង់គេចពីមនុស្សដែលមានកំហុសអ្នកនឹងឯកោក្នុងលោកនេះហើយ។ទើសចិត្តតិចស្រឡាញ់ច្រើនទើបសុខ ។
- ដែលហៅថាគ្រួសារមិនមែននិយាយតែពីក្រុមឈាមនោះទេគឺនិយាយពីការស្រាក់ដៃគ្នាកុំឲ្យមានអ្នកណាម្នាក់ដួល ហើយបើមានអ្នកដួលមិនត្រូវឈរមើលដោយមិនជួយគ្នានោះទេ ។
- ពេលចាស់ទៅប្រែជាឆ្លាតព្រោះពីក្មេងល្ងង់ខ្ជិលគិតច្រើន ពេលចាស់ទៅល្ងង់ព្រោះពីក្មេងឧស្សាហ៍គិតរឿងអត់ប្រយោជន៍ច្រើនពេក ! ថែខួរក្បាលគឺថែការគិតនេះហើយ ។
- ប្តីប្រពន្ធល្អគឺដូចជាស្បែកជើងមួយគូអញ្ចឹងត្រូវគេជាន់ពីលើផងមុតគ្រួសមុតបន្លាប្រឡាក់វត្ថុមិនស្អាតផងនៅតែទៅមុខមិនត្អូញត្អែរព្រោះគេយល់ពីស្ថានភាពគ្នារៀងខ្លួនគឺដើម្បីគ្រួសារ បើមិនអត់ធន់គឺគ្មានការផ្លាស់ប្តូរឡើយ ។​ ប្តីប្រពន្ធមិនល្អគឺដូចជាអ្នកកាសែត គេតាមដានយកពត៌មានពីគ្នាហើយផ្សាយចេញគ្រប់លេខរៀងរាល់ថ្ងៃ ដើម្បីស្វែងរកការគាំទ្រផង ដើម្បីឲ្យអ្នកអានជួយស្អប់គ្នាផង ទីបំផុតវិជ្ជាជីវៈក្នុងក្រុមហ៊ុនគេល្បីបានសម្រេចទាំងមានការក្ស័យធនទៀតផង ។

Comments