គិតតែរឿងអវិជ្ជមានគិតតែពីទុក្ខលំបាក

T
tehongly
មនុស្សច្រើននាក់ណាស់ តែងចោទប្រកាន់ថាពុទ្ធសាសនានាំមនុស្សឲ្យទន់ខ្សោយ ឲ្យវង្វេង ឲ្យគិតតែរឿងអវិជ្ជមានគិតតែពីទុក្ខលំបាក ឲ្យស្គាល់តែប្រយោជន៍ខ្លួនឯង ឲ្យមនុស្សគេចយករួចខ្លួនជាដើម ។ ប៉ុន្តែផ្ទុយទៅវិញការបង្រៀនរបស់ព្រះពុទ្ធគឺធ្វើឲ្យជីវិតមានភាពរីករាយ រឹងមាំតាមផ្លូវចិត្តមិនបាក់ស្រុតងាយៗ ព្រោះចិត្តស្ងប់គឺជាចិត្តស្តុកស្តម្ភដោយឋាមពល មិនងាយកំសត់តូចចិត្តផ្តេសផ្តាស មិនរឹងមានះងាយផ្លាស់ប្តូរគំនិត ផ្លាស់ប្តូរវិធីគិតស្របទៅតាមកាលៈទេសៈ(Flexible) ចេះមើលលោកនេះក្នុងផ្លូវល្អ ចេះមើលឃើញអំពើល្អរបស់អ្នកដទៃ ចេះនាំគ្នារួមរស់ក្នុងសុខសន្តិភាព ។ នៅលើព្រះភ័ក្ត្រពុទ្ធបដិមាទាំងអស់ គឺសុទ្ធតែញញឹមនិងស្ងប់ស្ងាត់ ព្រះនេត្រសំរួមក្នុងស្មារតីប្រុងប្រយ័ត្ន មិនមានព្រះភ័ក្ត្រយំឬកើតទុក្ខឡើយ ។
១- ពុទ្ធសាសនានាំមនុស្សឲ្យទន់ខ្សោយ ឲ្យវង្វេង ឲ្យគិតតែរឿងអវិជ្ជមានគិតតែពីទុក្ខលំបាក ឲ្យស្គាល់តែប្រយោជន៍ខ្លួនឯង ឲ្យមនុស្សគេចយករួចខ្លួនជាដើម បើអ្នកប្រតិបត្តិតាមការប្រៀនប្រដៅរបស់ព្រះអង្គអស់ការប្រកាន់តួខ្លួនហើយ(អស់សក្កាយទិដ្ឋិ)តើនឹងទៅធ្វើខុសដូចម្តេចបាន ព្រោះរាល់កំហុសវាកើតចេញពីភាពអាត្មានិយមនេះឯង ។ ទន់ខ្សោយភ័យខ្លាចក៏គ្មានដែរ ព្រោះគេយល់ច្បាស់ថា ជីវិតកើតមកគង់តែស្លាប់ទេ តែត្រូវស្លាប់ឲ្យមានតំលៃទើបត្រូវ ។

Comments