ចំនេះដឹងខ្លះៗទាក់ទងនឹងផ្នែកសូឡា

T
tehongly
សូឡារ! ជើងរ៉េតាមពន្លឺព្រះអាទិត្យ!
ប្រទេសយើង ពិតជាត្រូវការជើងរ៉េ ដែលល្អ ហើយមានតម្លៃថោក ដើម្បីជួយដល់ប្រទេសយើងពិតប្រាកដ! ។ ជើងរ៉េក្នុងលោកនេះ មានច្រើនណាស់ ច្រើនឥតដែនកំណត់ ច្រើនអនន្នដង! ។
ជើងរ៉េខ្លះ ប្រើគោលការដងបូម ដូចសឺរ៉ាងឡានបែន!
ជើរ៉េខ្លះ ប្រើម៉ូទ័រមួលស្នេហ៍ បញ្ចេញបញ្ចូលគ្នាញីឈ្មោល!
ជើរ៉េខ្លះ ប្រើកាបបញ្ច្រាសគ្នា ទាញទៅទាញមក!
ជើងរ៉េខ្លះទៀត ប្រើច្រវាក់ទាញដោយម៉ូទ័រ!
ជើងរ៉េខ្លះទៀត ប្រើអ័ក្សទាញឡើងចុះ ដូចឌូយឡានប្រភេទ ភ្លៅកង្កែបបត់!
ជើងរ៉េខ្លះទៀត ប្រើមីញ៉ុងរមួល ដូចចង្កាក់អាំងត្រី
ជើងរ៉េខ្លះទៀត ប្រើកាំរង្វង់កោង ទាញដូចដងកំប៉ា
រីឯជើងរ៉េខ្លះទៀត ប្រើមីញ៉ុងច្រៀងជុំនៅនឹងកអ័ក្ស
ជើងរ៉េខ្លះទៀត ប្រើគោលការណ៍ ដូយក្រពើ
រីឯជើងខ្លះទៀត ប្រើអ័ក្ស២ រ៉េតាមថ្ងៃប្រចាំថ្ងៃផង និង អ័ក្សមួយទៀតរ៉េប្រចាំរដូវ ដែលព្រះអាទិត្យ ដូរទិស ពីអឌ្ឍគោលខាងត្បូង មកអេក្វាទ័រ ពីអេក្វាទ័រ ទៅអឌ្ឍគោលខាងជើង រួចត្រឡប់បញ្ច្រាសមកវិញ!
ដូច្នេះ រឿងជើងរ៉េនេះ មានប្លង់ អានន្នដង! ទៅតាមការចូល ចិត្ត តាមការរចនា របស់ វិស្វករ និង ស្ថាបត្យករ!
អនន្ន! គឺ អនន្ន! តថាគត ប្រាប់ថា អនន្ន!
តើយើងនឹងអះអាងថា ផ្ទះក្នុងលោក ដែលសង់សរសេរមូល សុទ្ធសឹងតែជារបស់យើង ដូចម្តេចនឹងកើត?
ឬ ផ្ទះសរសេរជ្រុង ឬ ផ្ទះសរសរH សរសរU សរសរVផ្គុំ សរសរ I សរសេររាង A ...ថារបស់យើងផ្តាច់មុខម្តេចនឹងបាន? បើការសាងសង់ មិនទាន់បញ្ចប់!
តើ ចោទគេ ថាលួចរបស់យើងម្តេចបាន បើគេប្រើ កូចបញ្ជាម៉ូទ័រ ខុសពីយើង!
តើចោទគេថា គេលួច របស់យើងម្តេចបាន បើទំហំសរសរខុសគ្នា ទំរង់សរសរខុសគ្នា លាបពណ៌ខុសគ្នា កម្រាស់ដែកទំងន់ខុសគ្នា! គោលការណ៍ ម៉ូទ័រ ទាញខុសគ្នា!? ??
ឬមួយ អោយតែក្នុងលោក អោយតែឡានមានកង់៤ សុទ្ធតែជារបស់យើង? បើគេរចនាយ៉ាន់ខុសគ្នា គម្លាត ទទឹងអ័ក្សកង់ខុសគ្នា ប្រវែងបណ្តោយអ័ក្សពីមុខទៅក្រោយខុសគ្នា! និង ប្រើគោលការណ៍ខុសគ្នា!
ឬមួយ អោយតែក្នុងលោក ម៉ាសុីន៤ពីស្តុង សុទ្ធជារបស់យើង ម្តេចនឹងកើត បើគេប្រើ កូនជ្រូកផ្សេងពីយើង គេប្រើស៊ូប៉ាប់ឌុបខុសពីយើង គេមានទែកបូរ យើងអត់! ...
ប្រទេសយើង ត្រូវ ការអោយមានអ្នកជួយ ផ្នែកបច្ចេកទេស ដល់កសិករ សិប្បករ ផលិតករ ឧស្សាហករ! ចំនួនយ៉ាងច្រើន ដើម្បី ជួយអភិវឌ្ឍន៍ សេដ្ឋកិច្ច ប្រទេសជឿនលឿនរហ័ស និង អោយបានរឹងមាំពិតប្រាកដ!
បើយើងមិននាំគ្នាជួយផលិត អោយបានច្រើបែបច្រើនទម្រង់ ធូរថ្លៃ គុណភាពល្អ ងាយតម្លើង... នោះបរទេស នឹងចូលមកលក់ពេញស្រុកទេសយើង ជាក់ជាមិនខាន! ដូចជាសូឡារបង្គោលភ្លើង ឬ សូឡារផ្គុំស្រេចជាដើម!
បើយើងនៅជា ជាប់ (អញជាធំ របស់អញជាធំ អ្វីៗជារបស់អញ) តើប្រទេសយើងនឹងរីកចម្រើនទៅម្តេចនឹងកើត? ឯណាទៅគុណធម៌របស់យើងនោះ? ឬ មានតែនៅលើបបូរមាត់នោះទេ?? ?
នេះមិនទាន់គិត ដល់ការចូលរួមពីមុន ដែលមានគុណសម្បត្តិ អ្នកផ្សេងៗ គ្រប់គ្នា! ដែលគេបាន បញ្ចេញស្នាដៃ គំនិតបញ្ញា ចូលរួមបង្កើតឡើង! ឬ មួយគិតថា យើងបង្កើតតែឯង! រីឯអ្នកដទៃ គ្មានគុណសម្បត្តិទេ!?
គិតឡើងវិញ! តើយើងបានកូពី ផ្គុំបញ្ចូលគ្នា ពីនណាខ្លះ? កំណាត់សេម៉ាសៀគ្វីខាងណេះ យើងយកមកពីណា ? មួយកំណាត់សៀគ្វីខាងណោះទៀត យើងយកមកពីណា? ឬមួយយើងបំភ្លេចគុណសម្បត្តិរបស់អ្នកដទៃហើយ!
ឬកំពុងតែជាប់អត្តាខ្លាំង? ចុះឯណាទៅគុណធម៌ពិតប្រាកដ របស់អ្នក? ឬ គុណធម៌ មានតែនៅលើបបូរមាត់ទេ?? ?
នេះមិនទាន់និយាយដល់រឿង កម្មសិទ្ធិបញ្ញា ផង! តើពិតឬមិនពិត? តើមានឬមិនមាន? តើដឹងថាគេធ្វើដូចយើង ឬខុសពីយើងហើយឬនៅ? នេះមិនទាន់និយាយដល់គ្រូៗ ដែលជួយផលិតអោយផង! បើគ្រូខ្លាំងម្នាក់ ផលិតអោយ បុគ្គលA
ហើយគ្រូខ្លាំងនោះដដែល ផលិត មួយបែបផ្សេងទៀត អោយបុគ្គល B ! ធ្វើម្តេចយើងនឹងដឹងទៅ? ហេតុម្តេច បានជាយើង ចេះចោទគេដូច្នេះ? ឯណាទៅគុណធម៌ពិតនោះ!
អាចជារូបភាពនៃ ធម្មជាតិ និង អត្ថបទ
​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​
​​​ អាចជារូបភាពនៃ អត្ថបទ
អាចជារូបភាពនៃ ធម្មជាតិ និង អត្ថបទ
 

Comments