ចំពោះខ្មុំយល់ឃើញថាជីវិតមួយនេះប្រៀបដូចជាមហាសាគរដ៏ធំធេង។វាមានរឿងរ៉ាវជាច្រើនបង្គប់ន័យនៅក្នុងជីវិត។រឿងទាំងនោះមានផ្អែមល្វីងជូរចត់លាយឡំគ្នាជាច្រើន។ហើយរសជាតិគ្រប់បែបយ៉ាងទាំងនោះគឺយើងទេដែលនឹងភ្លក់វាដោយខ្លួនឯងដូចដែលអ្នករាល់គ្នាបានលឺថាសាងអីបាននឹង។នោះមានន័យថាបើអ្នកធ្វើទង្វើអ្វីប្រព្រឹត្តអ្វីវានឹងទទួលបាននូវផលកម្មនោះជាមិនខាន។បើអ្នករស់នៅថ្ងៃនេះដោយភ្ញាក់ពីព្រឹកមកដោយក្តីសប្បាយរីករាយនោះជីវិតនៅថ្ងៃនេះនឹងពោរពេញដោយក្តីរីករាយជាមិនខានតែបើចាប់ផ្តើមនៅថ្ងៃថ្មីជាមួយក្តីទោសមននោះអ្នកនឹងរស់នៅដោយការមិនសប្បាយចិត្តពេញមួយថ្ងៃផងដែរ។ចឹងថាតើអ្វីដែលធ្វើអោយអ្នកមានភាពរីករាយនឹងមិនរីករាយនោះ? តើដើមហេតុវាមកពីអ្វី?
ចំពោះការគិតរបស់ខ្ញុំគឺវាចេញមកពីចិត្ត។ចិត្តនេះឯងជាអ្នកបញ្ចាអោយយើងមានចិត្តរីករាយរឺក៏មិនរីករាយ។ហើយចឹងធ្វើមិចអ្នកអាចបញ្ជាចិត្តរបស់អ្នកបាននោះគឺអ្នកត្រូវមានបញ្ញាដែលអ្នកអាចធ្វើការវិនិច្ឆ័យនូវរឿងរ៉ាវទាំងនោះបានហើយអាចគ្រប់គ្រងនឹងតាក់តែងនូវចិត្តទាំងនោះបាន។នេះគ្រាន់តែជាអត្ថបទសរសេរសំរាប់ការពិចារណាបើបងប្អូនមានអ្វីចង់បញ្ចេញយោបល់សូមចូលរួមcommentទាំងអស់គ្នា។
Comments
suonsaoly
ជួយFolloនឹងLikeមួយផងបង
phalla
បងជួយ blow ខ្ញុំមួយផង

