សីល សមាធិ បញ្ញា គឺជាយាន្តចម្លងសត្វផុតទុក្ខ ក្នុងវាលវដ្តជីវិត។ សច្ចៈ ខន្តី និងកតញ្ញូ គឺជាកំលាំងទ្រទ្រង់សត្វ ឆ្លងផុតភ័យ ក្នុងវាលបី អន្លុងបួន។
បងប្អូនប្រុសស្រី ជីវិតក្នុងអត្តភាពមនុស្សខ្លីណាស់! ចូរគ្រប់គ្នាម្នីម្នាសាងកុសលផលបុណ្យ ឱ្យបានច្រើន និងកុំបន្តសាងអំពើបាប។
ចូរខំប្រឹងសន្សំទស្សបារមី បារមី៣០ ឱ្យបានជាប់ជាទម្លាប់ ក្នុងកិច្ចចិញ្ចឹមជីវិត ឱ្យបានទាន់កាល ទាន់វេលា មុនពេលអំពើបាប របស់អ្នកដល់កាលឱ្យផលដល់គ្រប់គ្នាណា។
ចូររស់នៅ ដោយការចិញ្ចឹមជីវិតត្រូវ និងបានដើរលើផ្លូវអរិយមគ្គ ទើបអ្នកនឹងផុតភ័យអន្តរាយ។
[អវិជ្ជា និងតណ្ហា គឺជាហេតុ]
មហិច្ឆិតា ការលោភលន់ នឹងដឹកនាំផ្លូវមនុស្សឱ្យធ្លាក់ខ្លួនដល់ភាពខ្មៅងងឹតអន្ធកានៃជីវិត និងជួបតែទុក្ខទោសវេទនា។
នៅពេលមនុស្សរងទុក្ខទោសក្នុងជីវិតដល់កម្រិត នឹងភ្ញាក់ស្មារតី ហើយស្វែងរកពន្លឺខ្លួនឯងឡើងវិញមិនខានឡើយ។

