មនោសញ្ចេតនារបស់មនុស្សជិតស្លាប់ គឺចង់ប្រគល់អ្វីៗគ្រប់យ៉ាងឲ្យអ្នកនៅរស់ទទួលបានក្តីសុខ ដើម្បីឲ្យខ្លួនគេចាកចេញទៅទាំងបិទភ្នែកជិត។ការធ្វើបែបនេះគឺរឹតតែបានបន្ថែមក្តីអាល័យ ដើម្បីឲ្យអ្នកនៅរស់ខ្លោចផ្សាចិត្តស្ទើរស្លាប់!។មនុស្សគ្រប់រូបគួរផ្តល់ក្តីអាល័យឲ្យគ្នា ជាជាងផ្តល់ការឈឺចាប់មិនអាចបំភ្លេចបាននៅពេលស្លាប់!។ចំពោះទឹកចិត្តមាតាបិតា មុនពេលរៀបស្លាប់ គឺលោកបារម្ភពីកូនដែលល្ងង់ជាងគេ ក្រីក្រជាងគេ ខ្លាចបងប្អូនមិនរាប់រក ការតព្វកិច្ចរបស់កូនៗចំពោះគាត់គឺត្រូវរស់នៅឲ្យបានក្តីសុខនិងចេះស្រឡាញ់ថែទាំបងប្អូន នេះឈ្មោះថាបានសងគុណពួកលោកហើយ៕

