មនោសញ្ចេតនាគ្រួសារ !
មិនថាកូនមានអាយុច្រើនប៉ុណ្ណាទេ ពុកម៉ែនៅតែចង់ថ្នាក់ថ្នមថែទាំកូនៗជានិច្ច ! ស្រឡាញ់គ្រួសារគឺចេះគិតបារម្ភពីគ្នាតាំងពីនៅរស់រហូតដល់បែកឋានពីគ្នាហើយក៏ដោយ គេគិតបារម្ភក្រោយពីស្លាប់ទៅទៀតផង តើគេមានសុខទុក្ខយ៉ាងណាហ្ន ? ។ កូនៗនៅតែស្រែកហៅពុកម៉ែ នៅពេលគេត្រូវការជំនួយ ចំណែកពុកម៉ែនៅតែតាមជួយកូនៗ បើទោះជាខ្លួនក្លាយទៅជាអមនុស្សហើយក៏ដោយ ! ។ ដល់រដូវកាលដែលកូនៗបានទៅជួបពុកម៉ែហើយ កុំភ្លេចថ្វាយបង្គំពួកគាត់ផង បើទោះជាកូនគ្មានអ្វីផ្ញើជូនពួកគាត់ក៏ដោយ ឲ្យតែកូនរស់នៅមានក្តីសុខ គឺពុកម៉ែពេញចិត្តណាស់ទៅហើយ ! ។ ការស្គាល់គុណមាតាបិតា គឺជាឧត្តរិមនុស្សធម៌(ធម៌ជាន់ខ្ពស់)ដ៏ឧត្តមណាកូន !

