ឆ្នាំថ្មី អ្នកខ្លះរៀបចំម្ហូបអាហារសម្រាប់ប្តី ប្រពន្ធកូនចៅក្នុងក្រុមគ្រួសារ អ្នកខ្លះធ្វើដើម្បីខ្លួនឯង ព្រោះគ្មានប្តី ប្រពន្ធកូនចៅនឹងគេ អ្នកខ្លះរៀបចំដើម្បីខ្លួនឯងរួចហើយក្លាយជាថ្ងៃចុងក្រោយរបស់ខ្លួនផងក៏មិនដឹង ! តែយ៉ាងណាក៏ដោយចុះ រដូវនេះជារដូវរីករាយ ជួបជុំក៏ដោយ មិនជួបជុំក៏ដោយ ការធ្វើអំពើល្អដោយក្តីស្រឡាញ់ ជួយអ្នកដែលមានការលំបាកក្នុងជីវិត គឺជាការចងចាំដ៏ល្អបំផុតនៅក្នុងជីវិតមនុស្សហើយ ! ។« ព្រលែងចោល » មានន័យថា ជីវិតរស់នៅជាមួយបញ្ហា រស់នៅជាមួយមនុស្សគ្រប់គ្នា ប៉ុន្តែអ្វីទាំងនេះមិនអាចរំខានចិត្តអ្នកបានឡើយ ។ លោកនេះមិនអាចមានអ្វីធ្វើឲ្យជីវិតមានវិបត្តិច្រើនជាងការគិតរបស់អ្នកឡើយ ! ការឈឺចាប់ជាច្រើនដែលយើងបានដោះស្រាយជាមួយវា តាមពិតវាត្រឹមតែជាគំនិតតែប៉ុណ្ណោះ ! ។ បង្ហាត់ចិត្តឲ្យស្ងប់ស្ងាត់ ដោយយកចិត្តទៅចងឲ្យជាប់ជាមួយអ្វីដែលមិនត្រូវការប្រើគំនិត(ខ្យល់ដង្ហើម ឬ ផ្នែកកម្រើកនៃរាងកាយ) ឬ ពិចារណាពីភាពធម្មតានៃលោកនេះចុះ ! ។
Comments
tanweeralam
- Please join my contest and support me.

