ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារវះកាត់ និងសម្ភព

T
tehongly
នាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ​ឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា​ បានអញ្ជើញជាអធិបតីភាព​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារវះកាត់ និងសម្ភពនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលជប៉ុន និងអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ ដែលជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសអគារវះកាត់ និងសម្ភពនៃមន្ទីរពេទ្យបង្អែកខេត្តក្រចះ ដែលជាអគាររឹងមាំស្រស់ស្អាត។ អគារវះកាត់ និងសម្ភព ដែលយើងកំពុងសម្ពោធនេះ ជាសមិទ្ធិផលថ្មីមួយទៀត​ ជាចំណងដៃរបស់រដ្ឋាភិបាលជប៉ុន ជូនចំពោះប្រជាជនកម្ពុជា ជាពិសេសប្រជាជនក្នុងខេត្តក្រចេះ។
 
អាចជារូបភាពនៃ 9 នាក់ និង មនុស្ស​កំពុង​ឈរ
អាចជារូបភាពនៃ 2 នាក់ និង មនុស្ស​កំពុង​ឈរ
 

Comments