តើអាពាហ៍ពិពាហ៍បែបណាជាអាពាហ៍ពិពាហ៍អាសិរពិស ? ។ តំបូងអាចមើលគ្នាច្រឡំ ស្រឡាញ់គ្នាតែពីតំបូង បន្ទាប់មករករឿង ចាប់ទោសអូសដំណើរគ្នាមិនឈប់ ចង់ឈ្នះចង់ចាញ់គ្នា គុំគួនសងសឹកគ្នា ម៉្ងៃៗរកតែវិធីចាប់កំហុសគ្នា នឿយណាយ ធុញថប់ រួចហើយផិតក្បត់ បំផ្លិចបំផ្លាញគ្នាជាដើម ។ បើទៅមុខមិនរួចទេ ដើរចេញពីគ្នាភ្លាមទៅ កុំនៅបង្កស្ត្រែសរ៉ាំរ៉ៃ អាចកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរបាន បើដើរចេញមិនបានទេ ត្រូវរកវិធីរំងាប់ចិត្ត សម្លាប់ចិត្តទើសចោលឲ្យអស់ សម្លាប់បានកាន់តែច្រើន សេចក្តីសុខក៏កើនឡើងកាន់តែខ្លាំង ! ចម្រើនមេត្តាចិត្តដើម្បីលុបបំបាត់ភាពអាត្មានិយមខ្លួនឯងចោលឲ្យអស់ ទុកគេជាមនុស្សមកជួយបំពេញបារមីឲ្យយើងចុះ ។

