ការជឿជាក់លើខ្លួនឯង

T
tehongly

អំពើទាំងឡាយណាដែលធ្វើទៅហើយមិននាំឲ្យក្តៅក្រហាយស្តាយក្រោយ ចូរធ្វើវាចុះ ! ។ រឿងល្អបំផុតដែលអ្នកអាចធ្វើបាន គឺការជឿជាក់លើខ្លួនឯង ព្រោះអ្នកខ្លះគ្មានភាពជឿជាក់លើខ្លួនឯងទេ ធ្វើអី្វ ធ្វើទាំងប្រថុយប្រថានរួចហើយក៏ទំលាក់កំហុសទៅលើកម្ម ។ ភាពជឿជាក់ គឺសន្យាជាមួយខ្លួនឯងឲ្យច្បាស់ថា មុនធ្វើអ្វីមួយត្រូវគិតឲ្យបានម៉ត់ចត់បំផុត ហើយលោកនេះគ្មានអ្នកណាម្នាក់អាចធ្វើឲ្យអ្នករង្គោះរង្គើផ្លូវចិត្តបានឡើយ ! ។ ត្រូវផ្តោតលើឋាមពលដែលខ្លួនមានហើយយកទៅប្រើឲ្យបានល្អ មិនមែនផ្តោតលើការឈឺចាប់ដែលកន្លងហួសឬផ្តោតលើក្តីបារម្ភដែលមិនទាន់មកដល់នោះទេ ។

Comments