សេចក្តីមិនប្រមាទ គឺជាការតាំងសតិស្មារតីរក្សាទុកនូវចិត្តដែលជាធម្មជាតិរបិុលរប៉ូច ផ្លេងផ្លុងពិបាកនឹងនៅស្ងៀម ពិបាករក្សា ពិបាកពត់តំរង់ តែត្រូវកៀបឲ្យវាតាំងនៅក្នុងទីស្ថាន៤យ៉ាង
១- ចិត្តឯងកុំត្រេកត្រអាលក្នុងធម៌ដែលជាហេតុនាំឲ្យមានការត្រេកត្រអាល ។
២- ចិត្តឯងកុំប្រទូស្តក្នុងធម៌ ដែលជាហេតុនាំឲ្យកើតសេចក្តីប្រទូស្ត
៣- ចិត្តឯងកុំវង្វេងក្នុងធម៌ដែលជាហេតុនាំឲ្យកើតសេចក្តីវង្វេង
៤- ចិត្តរបស់អាត្មាអញកុំស្រវឹងក្នុងធម៌ដែលជាហេតុនាំឲ្យកើតសេចក្តីស្រវឹង ! ។
ការគ្រប់គ្រងចិត្ត គឺជាការធ្វើជាម្ចាស់លើចិត្ត ដើម្បីកុំឲ្យវាធ្វើបាបយើង សេចក្តីខាងដើមគឺជាការប្រយុទ្ធនឹង លោភៈ ទោសៈ មោហៈ នេះឯង ។ គ្រឿងញៀនស្រវឹងថ្វីបើកើតឡើងច្រើន តែមិនស្រវឹងដូចការស្រវឹងនឹងយស ស័ក្តិ អំណាចឡើយ ។ គ្រឿងញៀនថ្វីបើគ្រោះថ្នាក់នាំឲ្យខូចដល់អនាគតមនុស្ស តែមិនគ្រោះថ្នាក់ដូចការញៀនអំណាចដែលនាំឲ្យខូចដល់អនាគតប្រទេសជាតិឡើយ អ្នកណាក៏ដូចជាអ្នកណា ឲ្យតែគ្មានការអប់រំចិត្តហើយ គឺតែងតែស្រវឹងដូចតែគ្នាទេ ! ។


