ខន្ធ៥

T
tehongly

១- រូបដូចជាពពុះទឹកៈគឺកោសិកាទាំងអស់ក្នុងរាងកាយបំបែកព្រួចៗឲ្យប៉ោងធំឡើង ធំអស់ទំហំក៏ស្វិតទ្រោមហើយបែកធ្លាយអស់ទៅ។
២- វេទនាដូចជាក្រពេញទឹកដែលផុសព្រុចៗពេលគេជាន់ចំដីភក់ វារង់ចាំតែមានហេតុឲ្យវាកើត គឺវាកើតភ្លាមដើម្បីសោយអារម្មណ៍រួចរលត់បាត់អស់ទៅ
៣- សញ្ញាដូចថ្ងៃបណ្តើរកូនៈថ្ងៃបណ្តើរកូនព្រិចៗមើលពីចំងាយហាក់ដូចជាមានពិត តែលុះបានទៅដល់ អ្វីៗគឺទទេរស្អាត។ការចងចាំរបស់យើងក៏ដូចគ្នា មើលទៅដូចអស្ចារ្យណាស់ តែដល់ពេលកើតជំងឺភ្លេចភ្លាំងបានមកដល់សូម្បីតែឈ្មោះខ្លួនឯងក៏មិនចាំផង។
៤- សង្ខារដូចដើមចេក មើលទៅដូចធំមាំណាស់ ដល់ពេលគេបកជាស្រទាប់ៗអស់ទៅ អ្វីៗគឺទទេសស្អាត ម្យ៉ាងទៀតសង្ខារគឺធាតុស្អិតៗដែលស្រទបចេកតោងតៗគ្នានោះឯង រាងកាយយើងក៏ដូចគ្នា ឆ្អឹង៣០០កំណាត់និងសាច់ដុំ សរិរាង្គក្នុងពោះក្នុងទ្រូងប្រតេងប្រតោងរយីងរយោងតៗគ្នា ពេលចាប់រំលែកដោយឡែកៗពីគ្នា គឺទទេរស្អាត គ្រាន់តែជាធាតុផ្សំ។
៥- វិញ្ញាណដូចកលមាយា អំពើអាក្រក់ដែលខ្លួនបានធ្វើដឹងខ្លួនច្បាស់ណាស់ តែខំលាក់បំបាំងទុក បើកបង្ហាញគេឯងតែអំពើល្អដែលបានធ្វើបន្តិចបន្តួច។ ពេលស្លាប់មកដល់ ធ្វើដូចជាស្លាប់រហូត តែបែរជាសំងំកើតទៀតធ្វើព្រងើយ រូបស្លាប់គឺស្លាប់ក្លែងក្លាយទេ ស្លាប់កិលេសទើបស្លាប់មែនទែន ។ អ្វីដែលខ្លួនដឹងធ្វើជាមិនដឹង អ្វីដែលមិនដឹងក៏ធ្វើជាដឹង ! នេះសុទ្ធតែជាកលមាយារបស់វិញ្ញាណ ។

Comments