បំណងរួមរបស់សត្វលោកគឺចង់បានក្តីសុខតែម៉្យាង តើសេចក្តីសុខនៅឯណា ? សេចក្តីសុខគឺនៅខាងក្នុង តែមនុស្សបែរជាស្វែងរកសេចក្តីសុខនៅខាងក្រៅទៅវិញ ទីបំផុតគេក៏ប្រើជីវិតប្រដេញទៅនឹងរបស់ខាងក្រៅ ត្រូវបោះបង់ចោលខ្លួនឯងទាំងស្រុងផងក៏មាន ។ ក្តីសុខដោយសារវត្ថុខាងក្រៅមានមែនហើយ មិនមែនបដិសេធថាអត់ទេ ប៉ុន្តែគេក៏មិនត្រូវបំភ្លេចក្តីសុខពីខាងក្នុងដែលជាសេចក្តីសុខពិតដែរ ។ សុភមង្គលគឺជាភាពរីករាយទេ ការគិតទាំងឡាយណាដែលមិននាំឲ្យរីករាយទេកុំគិត ការធ្វើទាំងឡាយណាដែលនាំឲ្យបាត់បង់ភាពរីករាយ ចូរកុំធ្វើ ដែលមនុស្សចាំបាច់ត្រូវចំរើនធម៌ដឹង ចេះរីករាយក្នុងការរស់នៅតែប៉ុណ្ណឹងទៅ សុខយកមិនអស់ទៅហើយ ! ។

