Life ជីវិត

T
tehongly
ជីវិតតែងពើបប្រទះនៅរឿងរ៉ាវជាច្រើន។សប្បាយនឹងទុកលំបាក។ទាំងពីរនេះវាមានជានិច្ចមិនចេះដាច់ឡើយ។ព្រះពុទ្ធហៅវាថាជាវេទនាតែងកើតរលត់កើតរលត់។ពេលយើងសប្បាយយើងត្រូវចាំថាវានឹងបញ្ចប់ទៅវិញដែរហើយពេលទុកកើតមានវាក៏នឹងបញ្ចប់ទៅវិញដូចគ្នា។ហើយមិនត្រឹមតែជីវិតយើងឡើយសូម្បីវត្ថុនានាក៏នឹងរលាយទៅដូចគ្នា។ដូច្នេះចូរយើងរស់ដោយមានតំលៃបំផុតនៅក្នុងពេលនេះខណះនេះ។ប្រើពេលដែលកំពុងរស់ធ្វើរឿងដែលមានន័យបំផុតនៅក្នុងពេលឥឡូវនេះដែរ។ព្រោះទោះជាអ្នកជ្រើសរើសធ្វើរឿងអីក៏ដោយក៏ពេលពេលវេលានេះមិនអាចនៅនឹងដែរវាតែងតែទៅមុខជានិច្ចប្រៀបដូចជាអ្នកចុះងូតទឹកទន្លេរឺសមុទ្ទអញ្ចឹង។អ្នកមិនអាចងូតទឹកដដែលរឺងូតទឹកលើកមុនឡើយវាត្រូវបានផ្លាស់ប្តូរបាត់ទៅហើយ។ជីវិតមានន័យរឺមិនមានន័យអាស្រ័យលើយើងអោយតំលៃនឹងចេះប្រើវាអោយធ្វើរឿងដែលមានតំលៃនោះឯង។

Comments