បុគ្គលកាលបើត្រូវគេកាត់ដៃកាត់ជើង កាត់ត្រចៀកខ្វេះភ្នែកហើយខឹង ឈ្មោះថាមិនមែនជាអ្នកធ្វើតាមការប្រៀនប្រដៅរបស់ព្រះពុទ្ធឡើយ ។ រាល់បញ្ហាត្រូវដោះស្រាយដោយសន្តិវិធីដើម្បីការពារខ្លួន បើការពារខ្លួនមិនបានទេត្រូវផ្សាយមេត្តាចិត្ត មិនអាចខឹងបានទេ ខឹងខុសខឹងខាត ខឹងគឺធ្វើបាបខ្លួនឯង ។អ្វីៗនៅក្នុងចិត្តគឺគំនិត ត្រូវចេះព្រលែងចោល បើអ្នកព្រលែងចោលតិច បានសុខតិច បើព្រលែងចោលច្រើនបានសុខច្រើន បើមិនជាប់សោះ ចិត្តអ្នកនឹងមានសេរីភាព ! កុំតស៊ូជាមួយរឿងនៅក្នុងលោកនេះ រឿងក្នុងលោកនេះវាមិនដែលចេះចប់នោះទេ ! ។ ពាក្យថា កុំតស៊ូ មិនមែនមានន័យកុំធ្វើដឹងអីទាំងអស់នោះទេ គឺដឹងសព្វយ៉ាងតែ « មិនជាប់ » សុខកើតពីការលះ ។

