បើនៅមានអារម្មណ៍ឈឺចាប់ មានន័យថាអ្នកនៅមានជីវិត បើនៅមានកំហុសមានន័យថាអ្នកគឺជាមនុស្ស បើនៅមានការតស៊ូ អ្នកនៅតែមានសង្ឃឹម ! ។
មនុស្សនាំគ្នាឧទ្ទិសសុខភាពដើម្បីលុយ រួចហើយនាំគ្នាយកលុយទៅទិញសុខភាព បន្ទាប់មកនាំគ្នាព្រួយបារម្ភពីអនាគត រហូតបាត់បង់ភាពរីករាយក្នុងបច្ចុប្បន្ន ទីបំផុតលទ្ធផលដែលគេទទួលបានគឺ មិនបានរស់នៅស្គាល់រសជាតិជីវិតក្នុងបច្ចុប្បន្ន ទាំងមិនបានរស់នៅក្នុងអនាគត គេរស់នៅទាំងមិនខ្លួនថាជាអ្នកស្លាប់ ហើយមិនបានស្គាល់ការរស់នៅពិតប្រាកដឡើយ ! ។

