ភាពខុសគ្នារវាងគ្រូសមាធិនិងសិស្សសមាធិ

T
tehongly
ភាពខុសគ្នារវាងគ្រូសមាធិនិងសិស្សសមាធិដែលទើបតែចាប់ផ្តើមថ្មីគឺៈ
១- គ្រូធ្លាប់ងុយដេកងោកធ្លាក់ពីលើគ្រែក៏មាន ធ្លាប់ដើរចូលព្រៃខ្មោចដើម្បីមើលចិត្តខ្លួនឯងក៏មាន ធ្លាប់អត់បាយល្ងាចអស់បីខែក៏មាន ធ្លាប់បរាជ័យដោយការដាច់សីលក៏មាន ធ្លាប់តាំងចិត្តមេត្តាប្តូរជីវិតដើម្បីជួយមនុស្សសត្វក៏មាន ។
២- អ្វីដែលសិស្សបានជួប ភាពរាយមាយ ការចុកស្រពន់ ទុក្ខវេទនាផ្សេងៗ សុទ្ធតែគ្រូធ្លាប់ជួប នឹងដោះស្រាយជាមួយវាបានរួចអស់ហើយ ។
៣- អ្វីដែលគ្រូត្រូវព្យាយាមបន្តទៀត គឺជួយលើកទឹកចិត្តសិស្ស ឲ្យគោរពស្រឡាញ់កិច្ចបដិបត្តិ កុំបោះបង់ចោល ព្រោះគឺជាស្ពានចម្លងខ្លួនឯងឲ្យឆ្លងផុតសមុទ្ទទុក្ខ ផ្លូវក្រៅពីនេះមិនប្រាកដថាបានដល់ត្រើយនៃសេចក្តីសុខឡើយ ។
៤- សិស្សដែលទើបតែចាប់ផ្តើមខុសពីគ្រូនៅត្រង់ថា ចង់បានសុខវេទនា ចង់បានស្ងប់ភ្លាមៗ ចង់បានមគ្គផលទាន់ចិត្ត ចង់បានឬទ្ធានុភាព ទីបំផុតក៏ចង់ដឹងថា តើលោកគ្រូបានដល់ណាហើយ ? ជាដើម ។

Comments