តើអ្នកដឹងទេ?

T
tehongly
មុនពេលខ្ញុំសម្រេចចិត្តធ្វើការងារធំ ខ្ញុំត្រូវតែស្គាល់បេះដូង ចិត្តគំនិត និងព្រលឹងវិញ្ញាណមនុស្សជុំវិញខ្លួនខ្ញុំគ្រប់ៗគ្នា។
ចូរគ្រប់គ្នាដើរឱ្យត្រង់ផ្លូវ ក្នុងគោលការណ៍នៃសេចក្តីពិត ដោយមានកតញ្ញូគុណ ខន្តីគុណ និងសច្ចៈគុណ ក្នុងបុព្វហេតុរួមតែមួយនៃទស្សនៈវិស័យ និងបេសកកម្ម នៃសម្ព័ន្ធធម្មធុរកិច្ច។
ចូរដើរឱ្យត្រង់ និងត្រូវផ្លូវ កុំឱ្យខ្ញុំពិបាកតម្រង់អ្នកគ្រប់គ្នាណា។ ក្នុងដំណើរផ្លូវជាមួយខ្ញុំ ចូរត្រូវឧស្សាហ៍សំលឹងមើលពីភាពអត្មានិយមរបស់អ្នកគ្រប់គ្នា។
ទើបអ្នកអាចនឹងដើរទៅដល់ត្រើយសុភមង្គល។ ខ្ញុំនឹងវៈកាត់មនុស្សអត្មានិយមចេញឱ្យអស់ពីក្បាលម៉ាស៊ីនយាន្តចម្លងដ៏ស្អាតនេះ ដោយដៃខ្ញុំផ្ទាល់។ ភាពអត្មានិយម គឺជម្ងឺដ៏កាចសាហាវ ដែលត្រូវការព្យាបាលយ៉ាងពិសេសដោយផ្ទាល់ដៃខ្ញុំ ទើបនឹងអាចជាសះស្បើយបាន។
[តើអ្វីជាធម្មជាតិជីវិតកំណើតអ្នក???]
ធម្មជាតិនៃព្រះពុទ្ធយល់ដឹង និងកំនត់កូដអត្តភាពត្រះដឹងក្នុងចិត្តបរិសុទ្ធថាលោកនេះ គឺទទេ។
វិញ្ញាណព្រះធម៌ ឬធម្មជាតិ ដឹងអត្តភាពកំណើតខ្លួនថា អញ គឺជាសាកលនៃធម្មជាតិនេះ។ អ្វីៗទាំងអស់ គឺជាអញ! អញ គឺជាជីវិតនៃអ្វីៗទាំងអស់!
ចុះនរណា នឹងត្រះដឹងឃើញការពិតទាំងពីរនេះ គឺជាសច្ចៈធម៌ នៃកំណើតធម្មជាតិខ្លួន??? អញ គឺជាអ្វីៗទាំងអស់! អ្វីៗទាំងអស់ នឹងប្រែជាទទេ ឬសូន្យ ពេលអស់អត្តភាពអញ!
គ្មានមនុស្ស ដែលនឹងអាចធ្វើការងារធំៗណា ជាមនុស្សអត្មានិយមនោះទេ។ ពួកមនុស្សឱកាសនិយមប៉ុណ្ណោះ ទើបមានសន្តានកំណើតជាមនុស្សអត្មានិយម។
ភាពអត្មានិយម គឺជារណ្តៅកប់ព្រលឹងវិញ្ញាណកំណើតនៃពួកមនុស្សដឹងខុសត្រូវ និងសម្លាប់ផ្តាច់ពូជមនុស្សខ្លាំង។
តើអ្នកដឹងទេ?
 

Comments