លោកនេះនឹងប្រែប្រួលទៅជាយ៉ាងណា ?

T
tehongly

មើលតែប៉ុណ្ណឹងទៅក៏ដឹងហើយថាលោកនេះនឹងប្រែប្រួលទៅជាយ៉ាងណា ? ត្រីសម្រាប់ធ្វើប្រហុកកាលពី៥០ឆ្នាំមុនតើធំប៉ុណ្ណា ហើយត្រីឥឡូវនេះនៅប៉ុណ្ណា ចំណែកមនុស្សឯណាក៏នៅតែធំមិនចេះតូចទៅវិញនោះ ? គម្ពីរវិសុទ្ធិមគ្គសម្តែងថា នៅចុងសាសនាព្រះពុទ្ធឬក្រោយ៥០០០ឆ្នាំ នៃព្រះសាសនានេះ មនុស្សមានអាយុ៥ឆ្នាំមានប្តីប្រពន្ធមានកូន អាយុ១០ឆ្នាំស្លាប់ មានកំពស់មួយចំអាមដាក់បង្អោងឡើងដើមត្រប់ មួយឆ្នាំមានភ្លៀងរលឹមស្រិចៗត្រឹមពីរមេ នាំគ្នាបោចស្មៅគែលលកសុី ជួបគ្នាកាលណាស្ទុះទៅកាប់សម្លាប់ហែកគ្នាសុី បន្ទាប់មកក៏សម្លាប់គ្នាអស់៧យប់៧ថ្ងៃទើបភ្ញាក់ខ្លួនថា អោហ៍ ! លោកនេះវិនាសព្រោះតែអត់សីល ទើបនាំគ្នាអត់ធន់រក្សាសីល៥ឡើងវិញ ធម្មជាតិក៏រីកចម្រើនមកវិញ អាយុមនុស្សចាប់វែងឡើងមកវិញ គឺក្នុង១០០ឆ្នាំ អាយុកើនឡើង១ឆ្នាំ(ខៃឡើង) រហូតឡើងដល់រាប់មុឺនឆ្នាំទើបស្លាប់ ដល់តែកិលេសលោភៈ ទោសៈ មោហៈ កើនឡើង អាយុក៏ខ្លីចុះមកវិញ ១០០ឆ្នាំថយចុះ១ឆ្នាំ(ខៃចុះ) ចុះមកម្តុំ១០០ឆ្នាំ(បិដកថា៨០០០០ឆ្នាំ)ស្លាប់ទើបព្រះពោធិសត្វសេអាមេត្រី ចុះមកបំពេញបារមីបានត្រាស់ប្រោសសត្វលោកជាបន្តទៀត។ដំណើរនេះសមណាស់ជាមួយនឹងការបាត់បង់លំនឹងអុកសុីហ្សែននិងឧស្ម័នកាបូនិច ។

Comments