សិក្សាពីបញ្ញា
វិបស្សនាដែលជាកុសលចិត្តហៅថាបញ្ញា បញ្ញាចុះក្នុងអត្ថថាដឹងសព្វគ្រប់ ដឹងជាក់ច្បាស់មិនភាន់ច្រឡំ បញ្ញាមានការចាក់ធ្លុះសភាវៈជាលក្ខណះ មានការកំចាត់បង់ភាពវង្វេងជាកិច្ច ទទួលការមិនវង្វេងជាផល ។ បញ្ញាជួយឲ្យសមាធិមានចិត្តតំកល់មាំឲ្យឃើញត្រង់តាមសេចក្តីពិត ។
បញ្ញាន័យមួយគឺចាក់ធ្លុះនូវសភាវធម៌ ។
ន័យពីរគឺជាលោកិយ(ប្រព្រឹត្តិទៅជាមួយអាសវៈ) និងលោកុត្តរ(ប្រាសចាកអាសវៈ) គឺជាទស្សនៈនិងភាវនា នាំឲ្យកើតសោមនស្សនិងឧបេក្ខា(គិតត្រូវទើបកើតរីករាយនិងឧបេក្ខា) ។
ន័យបីគឺ សុត្តមយបញ្ញា ចិន្តាមយបញ្ញា និង ភាវនាមយបញ្ញា ។
ន័យបួនគឺដោយអំណាចញាណក្នុងសច្ចៈ៤ និងបដិសម្ភិទា៤ ។
បញ្ញារកប្រមាណមិនបាន គឺបញ្ញាប្រារព្ធនូវព្រះនិព្វាន !


