ការយល់ដឹងពីច្បាប់កម្មផលៈ

T
tehongly

ការយល់ដឹងពីច្បាប់កម្មផលៈ
កម្មគឺជាអំពើ រាល់អំពើតែងមានផលដែលទាក់ទងជាមួយពេលវេលាឲ្យផលរបស់វា បើដាំស្រូវស្រាល រយៈពេលមួយខែកន្លះទើបបានផល គេមិនអាចទទួលផលក្នុងបីអាទិត្យបានទេ បើដាំស្វាយរយៈពេលមួយឆ្នាំឬពីរឆ្នាំទើបមានផ្លែ កូនមនុស្ស៩ខែ១០ថ្ងៃទើបសម្រាលជាដើម ។ កម្មគឺអំពើ(Action)ដែលជាហេតុ(Cause)នាំឲ្យមានផល(Result) និយាយថា រាល់អំពើសុទ្ធតែមានប្រតិកម្មតបវិញក៏បាន(Action <=> Reaction) ហេតុនេះហើយទើបច្បាប់កម្មដែលព្រះពុទ្ធបានសម្តែងត្រូវបានមនុស្សជាតិលើកយកទៅសិក្សាយ៉ាគគ្រឹកគគ្រេងពាសពេញពិភពលោក « បើអ្នកមិនជឿកម្មមានន័យថាអ្នកមិនជឿលើអំពើខ្លួនឯង?» ។ ការយល់ដឹងពីច្បាប់កម្មធ្វើឲ្យយើងកំណត់បានយុទ្ធសាស្ត្រពីរដើម្បីដឹកនាំជីវិតឲ្យបានល្អៈ
១- ត្រូវប្រុងប្រយ័ត្នក្នុងការសាងកម្មថ្មីដោយសតិបញ្ញា កុំធ្វើអ្វីដែលខុសនឹងសីល សមាធិ វិបស្សនា ដែលជាអភិសង្ខារការតាក់តែងកម្មឲ្យជាប់ក្នុងអបាយភូមិ ។
២- ត្រៀមខ្លួនទទួលផលកម្មចាស់ដោយការដោះស្រាយវាឲ្យបានល្អ កុំដោះស្រាយដោយអវិជ្ជា ត្រូវដោះស្រាយដោយវិជ្ជានិងសតិបញ្ញា។ គ្មានអ្នកណាដឹងថា ថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ ព្រោះកម្មចាស់វានៅក្បែរយើងរង់ចាំតែឪកាសហុចផលឲ្យតែប៉ុណ្ណោះ ! ។

Comments