១-ឈប់គិតពីសំរស់ទៀតទៅបើអ្នកបានឃើញមនុស្សខ្វាក់ពីរនាក់ស្រឡាញ់គ្នាដោយស្មោះទល់ថ្ងៃស្លាប់អ្នកនឹងយល់ពីស្នេហ៍ពិតដែលមានតែចិត្តមិនមែនរូបកាយឡើយ។
២-វត្ថុដែលមានតម្លៃបំផុតនៅក្នុងលោកគឺចិត្តស្ងប់ ! កុំឲ្យរឿងតូចតាចមករំខានចិត្តស្ងប់បានឲ្យសោះ។ និព្វានគឺស្ងប់អស់កង្វល់ហេតុនេះគំនិតណាដែលនាំឲ្យខ្វល់ត្រូវលះចេញ បើលះមិនបានត្រូវប្រើបញ្ញាគិតដើម្បីឲ្យឈប់គិត។
៣- ប្រើស្នាមញញឹមដើម្បីផ្លាស់ប្តូរពិភពលោក កុំឲ្យពិភពលោកផ្លាស់ប្តូរស្នាមញញឹមអ្នកបានឲ្យសោះ !។
មនុស្សដែលជាប់ការប្រកាន់ច្រើន តែងតែគិតថាខ្លួនឯងប្រសើរលើសជនដ៏ទៃ, ប្រសើរទ្រព្យ, ប្រសើរគំនិត,ប្រសើរប្រាជ្ញា, ប្រើសើលាភ យស បុណ្យសក្តិ ,ប្រសើរត្រកូល,ប្រសើរ រូបសម្បត្តិ...៕

