ពុទ្ធសាសនាជាឃ្លាំងវប្បធម៌ដ៏ទូលាយ ដែលមានមេរៀនពិសោធច្រើនជាងមេរៀនជឿ ។ នៅក្នុងបន្ទប់វប្បធម៌នេះអ្នកអាចពិសោធមើលឲ្យច្បាស់ដោយខ្លួនឯងជាមុនសិនចាំជឿ។
ការយល់ដឹងគឺរៀនពីអ្វីគ្រប់យ៉ាងរៀងរាល់ថ្ងៃ តែបញ្ញាគឺព្រលែងចោលអ្វីគ្រប់យ៉ាងរៀងរាល់ថ្ងៃដែរ ការគិតឲ្យឈឺចាប់និងឲ្យរីករាយវាជាជំរើស !ញុំតែងតែប្រាប់មនុស្សដែលខ្ញុំបានប្រាស្រ័យទាក់ទងថា បើគិតហើយធ្វើឲ្យយើងរីករាយចាំគិត បើគិតទៅធ្វើឲ្យកើតទុក្ខត្រូវប្រញ៉ាប់ព្រលែងវាចោល។

