សុភមង្គល

T
tehongly

សុភមង្គលមិនអាស្រ័យលើអ្នកជាអ្នកណា អ្នកមានអ្វីខ្លះនោះទេ វាអាស្រ័យលើការគិតរបស់អ្នក។បញ្ហាជាច្រើនដែលធ្វើឲ្យអ្នកតានតឹងចិត្តគឺមកពីអ្នកគិតខុសដោយខ្លួនឯងទេ ! លោកនេះយើងនាំគ្នាលេងម្នាក់មួយរឿងខំសម្តែងឲ្យសមទៅណា តែកុំដើរតួកំសត់យូរពេកនាំតែអាយុខ្លីទេ។

វត្ថុស័ក្តិសិទ្ធិមានមិនច្រើនទេ ឆាប់ទំលាក់លេខមក ធានាកាប់មិនមុត ដុតមិនឆេះ ប្រឡាក់ផេះមិនស្អុយ មិនស័ក្តិសិទ្ធិមិនយកលុយ បើមិនប្រថុយបែកស្លុយអ្នកលក់ ! ណាបាទ ។ បើពីរឿងគ្រាប់រំសេវវិញ បាញ់មិនចំមិនត្រូវឡើយ បើមិនកេះកៃក៏មិនចេញគ្រាប់ដែរ បើរាសីដាក់គ្រាប់អាចត្រូវមនុស្សតែខ្នាយតាន់ ខ្នាយប្រហោងគឺមិនត្រូវជាដាច់ខាតបាទ ! ។
១- សម្លាប់គេបាបមួយហើយ យល់ខុសថាជាវត្ថុស័ក្តិសិទ្ធិទៀតបាបមួយថែមទៀត អាទីពីរនេះធ្ងន់ណាស់ ព្រោះជាមិច្ឆាទិដ្ឋិ ។
២- អ្នកលក់គិតតែចំណេញទេ អ្នកទិញនៅអវិជ្ជាគ្រោះថ្នាក់ខ្លួនឯង ។
 

Comments