ពេលវេលាជាមាសប្រាក់ !

T
tehongly

សៀវភៅនេះថ្លៃប៉ុន្មាន?(អ្នកទិញសួរអ្នកលក់)
១៥ដុល្លារ(អ្នកលក់តប)។ថ្លៃម៉្លេះ ! ឲ្យខ្ញុំសុំជួបម្ចាស់ហាងបន្តិចមើល ! (អ្នកទិញនិយាយ)។បាត់មួយស្របក់លោកហ្វ្រង់គ្លីនម្ចាស់ហាងបានចេញមក អ្នកទិញសួរៈសៀវភៅនេះថ្លៃប៉ុន្មាន?ហ្វ្រង់គ្លីនតបៈ១៨ដុល្លារ !។ហ្អាក ! ម៉េចឡើងបីដុល្លារហើយ?(អ្នកទិញសួរ) ព្រោះលោកបានធ្វើឲ្យបាត់បង់ពេលវេលារបស់ខ្ញុំ! ។អ្នកទិញទទូចថាៈមើលនិយាយឲ្យស្រួលបួលមើលថ្លៃប៉ុន្មាន?ហ្វ្រង់គ្លីនតបៈបាទ!ដាច់២០ដុល្លារ! ។អ្នកទិញយល់សភាពមិនស្រួលក៏ឆាប់ទិញយកភ្លាមទៅ!ព្រោះឃើញសុភាសិតគេសរសេរតាំងនៅជញ្ជាំងថា ពេលវេលាគឺជាមាសប្រាក់!។ការស្គាល់តែប្រាក់របៀបនេះមិនមែនជាការល្អប្រពៃនោះទេ វាដូចជាការជាន់កគ្នាយកប្រាក់តែប៉ុណ្ណោះ ពាក្យថាពេលវេលាគឺជាមាសប្រាក់គួរទុកគ្រាន់ជាគតិសំរាប់ដាស់តឿនមនុស្សឲ្យប្រុងស្មារតីក្នុងការប្រើប្រាស់ពេលវេលាឲ្យបានល្អតែប៉ុណ្ណោះគឺសមគួរជាង ពុំនោះទេឧត្តមគតិនេះមិនខុសអ្វីពីកាជាន់កគ្នាដោយឥតមេត្តានោះឡើយ។ខំនាំគ្នាសាងសង្គមគឺដើម្បីឲ្យវាមានក្តីសុខ បើសាងឲ្យក្រហល់ក្រហាយអន្ទះអន្ទែងរបៀបនេះ មិនដឹងជាខំសាងសង្គមមកធ្វើអីទេ ធ្វើដូចជាស្លាប់យកទៅផងអញ្ចឹង ! ។

Comments