នៅពេលដែលអ្នកនឿយហត់ក្នុងការឆ្ពោះទៅមុខជាមួយជីវិត នៅពេលអ្នកឈឺចាប់ខ្លាំងជាមួយរឿងអ្វីមួយ ឬមិនសប្បាយចិត្តនឹងជីវិតខ្លួនឯង "ការគិតផ្តោតលើអ្វីដែលស្រស់ស្អាត គិតពីច្បាប់ធម្មជាតិ គឺដើម្បីជួយរក្សាជីវិតអ្នកឱ្យបន្តទៅមុខទៀតបាន ព្រោះវាអាចជួយផ្លាស់ប្តូរគំនិតអវិជ្ជមានមួយចំនួន ឲ្យទៅជាវិជ្ជមាន ដូចជាគិតពីការដឹងគុណ គិតពីការអាណិតអាសូរខ្លួនឯងជាដើម ! " តែកុំដល់ថ្នាក់សោកសង្រេង ព្រោះអ្នកណាក៏គេមានទុក្ខដែរ មិនមែនតែយើងម្នាក់ឯងទេ តែហេតុអីក៏គេចេះរស់នៅបាន ? ។ការនៅស្ងៀមដោយមិនចាំបាច់គិតពីអី្វទាំងអស់ ហើយបណ្តោយឲ្យជីវិតហូរទៅជាមួយពេលវេលា វាមានប្រយោជន៍ណាស់ ជាពិសេសក្នុងអំឡុងពេលនៃការខកចិត្តដែលជៀសមិនរួច ។

