ជីវិតរបស់មនុស្សមានឡើងមានចុះជារឿងធម្មតា។ពេលឡើងចូរអ្នកប្រុងប្រយត្នព្រោះវានឹងធ្លាក់មកវិញហើយពេលចុះវាចូរអ្នកអត់ធ្មត់បន្តិចវានឹងល្អប្រសើរមកវិញជាមិនខាន។ការនិយាយគឺវាមានភាពងាយស្រួលណាស់តែនៅពេលមនុស្សធ្លាក់ក្នុងសភាពបរាជ័យរឺក្នុងស្ថានភាពលំបាកនោះគឺមានមនុស្សតិចណាស់ដែលអាចអត់ធ្មត់ប្រឹងប្រែងតស៊ូរហូតទទួលបានភាពជោគជ័យត្រលប់មកវិញ។វាត្រូវការអោយមនុស្សមានភាពអត់ធ្មត់យ៉ាងខ្ពស់ហើយការអត់ធ្មត់នោះត្រូវប្រកបដោយចំនេះដឹងជំនាញនឹងចេះយកបទពិសោធន៌ទាំងឡាយមកថ្លឹងថ្លែងវែកញែករកច្រកចេញ។មិនតែប៉ុណ្ណោះពេលជួបបញ្ហាម្តងៗតើអ្នកតែងធ្វើយ៉ាងមិចដែរនេះវាជាអ្វីដែលសំខាន់ហើយមនុស្សទូទៅតែងមិនដឹងនឹងមិនយល់ពីរបៀបគិតនឹងការធ្វើសកម្មភាពតបទៅវិញឡើយ។តួយ៉ាងឧទាហរណ៌ថាអ្នកបានប្រព្រឹត្តខុសរឺធ្វើខុសរឿងអ្វីមួយនោះយើងត្រូវទីមួយ
1 ប្រឈមមុខមួយបញ្ហានោះ
2 រៀនពីបញ្ហានោះ
3 កុំធ្វើវាម្តងទៀត។
ទីមួយមានន័យថាពេលយើងធ្វើនូវកំហុសកើតឡើងនោះយើងត្រូវប្រឈមមុខដោះស្រាយបញ្ហាមិនត្រូវវេចវេសរឺរត់គេចពីវាឡើយត្រូវរកវិធីសាស្រ្តផ្សេងៗទៅដោះស្រាយរកច្រកចេញប្រកបដោយភាពឆ្លាតវៃ។អាចពីភាក្សាជាមួយមិត្តភក្ររឺមនុស្សដែលមានគំនិតវិជ្ជមាននៅជុំវិញខ្លួនអោយជួយរកដំណោះស្រាយទៀតក៏បានព្រោះពេលខ្លះយើងកំពុងនៅក្នុងបញ្ហាយើងមិនអាចមើលខុសនូវឱកាសផ្សេងឡើយដូចនេះអ្នកមិននៅក្នុងបញ្ហាអាចមើលឃើញនូវឱកាសក៏ដូចជាស្ថានការណ៌នោះល្អជាងយើងក៏ថាបានដែរ។
ទីពីរ យើងត្រូវរៀនសូត្រពីបញ្ហាដែលកើតមានសំរាប់ជាបទពិសោធន៌នៃជីវិតទៅថ្ងៃក្រោយ។ការរៀនសូត្រពីកំហុសនេះគឺវាជាប្រយោជន៌ដ៏ធំធេងណាស់សំរាប់អ្នកដែលចេះរៀនតែបើយើងមិនចេះគិតនឹងស្វែងយល់ពីវាទេនោះវាពិតជាគ្មានន័យនឹងបានជាប្រយោជន៌អ្វីឡើយ។
ទីបីនេះក៏រឹតតែសំខាន់ដែរគឺយើងកុំប្រព្រឹត្តណ៌វាម្តងទៀតនូវរឿងដែលយើងបានធ្វើខុសហើយនោះ។សំរាប់កំហុសដែលខុសគឺវាចេះតែកើតមានហើយតែត្រង់នេះចង់សំដៅថាកុំធ្វើនូវកំហុសដដែលៗ។បើរៀបរាប់មិនចេះអស់ចឹងសូមបញ្ចប់ត្រឹមនេះសិនសូមបន្តទៅអត្ថបទក្រោយដើម្បីកុំអោយវែងពេក។អរគុណបងប្អូននៅក្នុងសេរីទាំងអស់គ្នាដែលបានចូលរួមទោះក្នុងរូបភាពអ្វីក៏ដោយ។បើអត្ថបទមានអ្វីខុសឆ្គងសូមកុំប្រកាន់ព្រោះគ្រាន់តែជាការសរសេរនូវគំនិតផ្ទាល់ខ្លួនប៉ុណ្ណោះ។


🥰🥰🥰